ក្រុមបាល់ទាត់ជម្រើសជាតិអាហ្សង់ទីន អាចរកបានត្រឹមមួយពិន្ទុប៉ុណ្ណោះពីអ៊ីស្លង់ ក្រោយបញ្ចប់គ្នាដោយលទ្ធផល ១ទល់នឹង១ ប្រចាំពូល C ក្នុងជំនួប FIFA World Cup ២០១៨ លើទឹកដីរុស្ស៊ី កាលពីម្សិលមិញ។
ក្រុមរងជើងឯកឆ្នាំ២០១៤ គ្របសង្កត់យ៉ាងខ្លាំងទៅលើដៃគូដោយខ្សែប្រយុទ្ធ Sergio Aguero រកបានមួយគ្រាប់នៅនាទី១៩ មុនពេលដែលខ្សែបម្រើ Alfred Finnbongason តាមស្មើនៅនាទី២៣។
ដោយឡែកនៅនាទីទី៥៤ ក្រុមលោក Jorge Sampaoli ទទួលបានបាល់ប៉េណាល់ទី១បាល់ ដែលសម្រេចទាត់ដោយ Messi។ ជារឿងសោកស្ដាយកីឡាកររបស់ Barcelona រូបនេះទាត់មិនចូលនោះទេ ត្រូវ Halldorson ជួយបាន។
ទស្សនាវីដេអូហាយឡាយ៖