ប្រធាន​ក្លឹប​ Real Madrid លោក Florentino Perez ពិត​ជា​ចង់​ចុះ​កុង​ត្រា​យក​ ​Neymar ពី​ Paris saint-Germain ហើយ​នឹង​ស្នើ​លក់​ចេញ​ Gareth Bale និង ​Toni Kroos ដើម្បី​កិច្ច​ព្រម​ព្រៀង​ដោះដូរ។ នេះ​បើ​តាម​ប្រភព​ Don Balon។

Neymar PSG

របាយការណ៍​បាន​បញ្ជាក់​ថា មាន​សំណើរ​ជា​ច្រើន ​ដើម្បី​ទិញ​យក​កីឡាករ​ប្រេស៊ីល​ហើយ​តម្លៃ​ខ្លួន ​នឹង​អាច​ឡើង​ដល់​៤០០​លាន​អឺរ៉ូ​​ ហើយ​ស្ដេច​ស​ មាន​គម្រោង​ថា​នឹង​ដោះដូរ​ជំនួស​ដោយ​ Kroos និង ​Bale ​ហើយ​ចំណាយ​សុទ្ធ​បន្តិច​បន្តួច​ទៀត​ ដើម្បី​នាំ​យក​កីឡាករ​វ័យ​២៥​ឆ្នាំ​មក​ Bernabeu។

Image result for Toni Kroos and Gareth Bale

ច្ចុប្បន្ន​ នេះ​ PSG គ្មាន​បំណង​ណា​មួយ​លក់​នោះ​ទេ ប៉ុន្តែ Real Madrid មិន​បោះ​បង់​នូវ​មហិច្ឆិតា​របស់​ខ្លួន ​ហើយ​ពួក​គេ​សង្ឃឹម​ថា​ នឹង​អាច​នាំ​យក​អតីត​ខ្សែ​ប្រយុទ្ធ ​Barcelona មក​កាន់​កីឡដ្ឋាន Santiago Bernabeu យ៉ាង​ហោច​ណាស់​២​រដូវ​កាល​ខាង​មុខ​ទៀត ​បើ​មិន​បាន​ក្នុង​ពេល​ឆាប់​ៗ​នេះ៕