ខ្សែប្រយុទ្ធជម្រើសជាតិឈីលី Alexis Sanchez បានសម្រេចចិត្តអំពីអនាគតរបស់ខ្លួនហើយ ប៉ុន្តែរូបគេបដិសេធមិននិយាយអំពីការបន្តនៅ Arsenal បន្តទៀតឬអត់នោះទេ ដោយរងចាំការប្រកួត FIFA Confederation Cup ចប់រួចរាល់សិន។
កីឡាករវ័យ២៨ឆ្នាំ នៅសល់កុងត្រាមួយឆ្នាំទៀត ប៉ុន្តែរូបគេជាគោលដៅអទិភាពរបស់ Manchester City ក្នុងរដូវដោះដូរកីឡាករនៅរដូវក្ដៅនេះ។ ក្រុមរបស់លោក Pep Guardiola ត្រូវបានគេដឹងមិនប្រលែងឲ្យខ្សែប្រយុទ្ធផុតពីកណ្ដាប់ដៃរបស់ខ្លួននោះទេ ទោះបីជា Arsenal ថាមិនបង្ខំលក់ចេញក្រោយមិនទាន់ពិភាក្សាបន្តកុងត្រាថ្មីក៏ដោយ។
បែបនេះក្ដី! Sanchez ត្រូវបានគេរាយការណ៍ថា ចង់មកនៅជាមួយក្រុមសំពៅខៀវ ពិសេសចង់ធ្វើការជាមួយ Guardiola ដែលធ្លាប់រួមរស់ជាមួយគ្នាកាលនៅ Barcelona។ អ្នកកាសែតបានសួរថា តើអ្នកចង់លេងជាមិត្តរួមក្រុមជាមួយ Claudio Bravo នៅរដូវកាលក្រោយទេ? ហើយរូបគេបានឆ្លើយថា៖” សំណួរល្អ! ពេលនេះខ្ញុំកំពុងផ្ចង់អារម្មណ៍ទៅលើConfederations Cup។ ពេលការប្រកួតចប់ ខ្ញុំនឹងឃើញថាត្រូវស្នាក់នៅឬទៅ ក៏មិនទាន់ដឹងនៅឡើយទេ។”
ពេលអ្នកកាសែតរបស់ SkySport សួរថា តើការសម្រេចចិត្តរបស់អ្នកពិតប្រាកដដែរអត? រូបគេតបថា៖” បាទ! វាច្បាស់ហើយ ប៉ុន្តែខ្ញុំមិនអាចប្រាប់អ្នកពេលនេះទេ។ ខ្ញុំមិនទាន់ដឹងទេ”៕
ប្រភព៖ Sky Sport