អាជ្ញាកណ្ដាលសញ្ជាតិបារាំងលោក Benoît Bastien ត្រូវបានផ្ដល់តួនាទីឲ្យកាត់ក្ដីនិងដឹកនាំការប្រកួតក្នុងពានរង្វាន់ Euro U21 រវាងក្រុមជម្រើសជាតិU21 អេស្ប៉ាញនិងU21 អាល្លឺម៉ង់។
បន្ទាប់ពីកាត់ក្ដីយ៉ាងសុក្រឹតចំនួន២ប្រកួតរវាងក្រុមជម្រើសជាតិព័រទុយហ្គាល់-ស៊ែប និងសាធារណរដ្ឋឆេក_អ៊ីតាលីក្នុងវគ្គជម្រុះតាមពូល អាជ្ញាកណ្ដាលវ័យ៣៤ឆ្នាំមកតំបន់ Épinal ភាគអាគ្នេយ៍ប្រទេសបារាំង នឹងត្រូវមកដឹកនាំជាមួយជំនួយការអាជ្ញាកណ្ដាលផ្សេងទៀតដូចជា លោក Damir Skomina, Björn Kuipers, Paolo Tagliavento, Matej Jug និងSzymon Marciniak។
Benoît Bastien គឺជាសមាជិកអាជ្ញាកណ្ដាលលំដាប់ទីមួយរបស់ UEFA ចាប់តាំងពីឆ្នាំ២០១៥ហើយធ្លាប់បានកាត់ក្ដីក្នុងពានរង្វាន់ UEFA Europa Leagues ៧ដងនិងពិសេសកាត់ក្ដីក្នុងការប្រកួតរវាង Manchester Utd. – Fenerbahçe និងKAA Gent – Tottenham ។ ក្នុងជំនួបថ្ងៃសុក្រនេះ គាត់និងសហការជាមួយជំនួយការរបស់លោក គឺ Frédéric Haquette, Hicham Zakrani, Benoît Millot, Jérome Miguelgorry. Ivan Kruzliak សញ្ជាតិស្លូវ៉ាគីជាមន្ត្រីទី៤។
ជំនួប៖ អាល្លឺម៉ង់ប៉ះអេស្ប៉ាញ
អាជ្ញាកណ្ដាលដឹកនាំការប្រកួត៖ Benoît Bastien (France)
ជំនួយការអាជ្ញាកណ្ដាលទី១ : Frédéric Haquette (France)
ជំនួយការអាជ្ញាកណ្ដាលទី២៖ Hicham Zakrani (France)
ជំនួយការអាជ្ញាកណ្ដាលបន្ថែមទី ១៖ Benoît Millot (France)
ជំនួយការអាជ្ញាកណ្ដាលបន្ថែមទី៖Jérome Miguelgorry (France)
មន្ត្រីទី៤៖Ivan Kruzliak (Slovakia)
ជំនួយការអាជ្ញាកណ្ដាល Reserve ៖Branislav Hancko (Slovakia)
អ្នកវាយតម្លៃអាជ្ញាកណ្ដាលរបស់UEFA : Hugh Dallas (Scotland)
UEFA Delegate: TBA