ប្រភពមិនច្បាស់ការណ៍មួយ បានបញ្ចេញព័ត៌មានចរចាអារ៉ាមមួយថា ក្លឹបមួយលេងនៅលីកកំពូល ប្រទេសព័រទុយហ្គាល់ ចង់បានខ្សែប្រយុទ្ធជម្រើសជាតិកម្ពុជាចាន់ វឌ្ឍនាកា ទៅលេងនៅនៅរដូវដោះដូរកីឡាករក្នុងខែមករាខាងមុខនេះ។
ក្លឹបដែលគេល្បីតគ្នាគឺ Boavista FC លេងនៅលីកកំពូលព័រទុយហ្គាល់ដោយពួគគេហ៊ានឲ្យប្រាក់ឈ្នួលប្រហែលមួយម៉ឺនអឺរ៉ូ ខុនដូរមួយ អ្នកបើកឡានមួយ រួមទាំងអ្នកបកប្រែម្នាក់ផងដែ។
អញ្ចឹងក៏ដោយ! តាមរយៈព័ត៌មានខាងលើ ចាន់ វឌ្ឍនាកា បានបដិសេធទៅលេងនៅទីនោះ ដោយរូបគេកំពុងពិចារណាក្លឹបនៅក្នុងតំបន់អាស៊ានដែលហ៊ានឲ្យអត្ថប្រយោជន៍ល្អជាងនេះទៅទៀត។
សូមបញ្ចាក់ថាក្រោយចប់កុងត្រាខ្ចីជើងនៅ Fujieda MYFC, ខ្សែប្រយុទ្ធក្លឹបបឹងកេតអង្គរមួយនេះមានព័ត៌មានជាប់ទាក់ទងជាមួយក្លឹបជាច្រើនចង់បានដោយមានដូចជា ក្លឹបលេងលីកកំពូលថៃ ម៉ាឡេស៊ី សិង្ហបុរី ឥណ្ឌូណេស៊ី និងក្លឹបមួយចំនួននៅអឺរ៉ុប៕