ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ ពានរង្វាន់ UEFA Champions League កន្លង​ទៅ រឿង​របស់​ខ្សែ​ការពារ Sergio Ramos របស់ Real Madrid និង​អ្នកចាំទី Loris ​Karius បាន​ទទួល​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ពី​អ្នក​តាម​ដាន​កីឡា។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ អតីត​តារា​ក្នុងរឿង​អាសអាភាស Mia Khalifa ក៏​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ពាក់ព័ន្ធ​នឹង​រឿង​នេះ​ផង​ដែរ​។

 

Mia Khalifa បាន​បង្ហោះ​សារ​លើក​ទឹកចិត្ត​ចំពោះ Karius ប៉ុន្តែ​បាន​បញ្ចេញ​កំហឹង​ចំពោះ Ramos ដោយ​សរសេរ​លើ​បណ្ដាញ​សង្គម Instagram កាលពី​ថ្ងៃ​ទី២៨​ឧសភា​ថា៖ ព្យាយាមញញឹម​បន្ត​ទៅ​ទៀត។ កំហុស​ គឺ​គ្រាន់​តែ​ជា​ធម្មជាតិ​របស់​មនុស្ស​ប៉ុណ្ណោះ #FuckYouRamos @Lorisk21

គួរ​រំឭកផងដែរ​ថា Karius បាន​បង្កើត​កំហុស​ពីរ​លើក ក្នុង​ការ​ប្រកួត​ដែល Real Madrid យក​ឈ្នះ Liverpool ដោយ​លទ្ធផល ៣-១។ ចំណែក Romos ត្រូវ​បាន​អ្នកគាំទ្រ Liverpool និង​អ្នក​តាម​ដាន​បាល់ទាត់​មួយ​ចំនួន​ទម្លាក់​កំហុស​ថា គេ​បាន​ធ្វើឲ្យ​កីឡាករ​ឆ្នើម Mohamed Salah របស់​ក្រុម​ហង្សក្រហម​របួស​ស្មា​ ដែល​ត្រូវ​បាន​ប្ដូរ​ចេញ​ក្នុង​តាំង​ពី​ពាក់កណ្ដាល​វគ្គ​ទី១ ក្នុង​ការ​ប្រកួត​ខាងលើ៕