អតីត​ខ្សែ​បម្រើ​ក្លឹប​ Real Madrid លោក Guti និយាយ​ថា​ Neymar គួរតែ​មក​ចូល​រួម​ក្លឹប​ណា​មួយ​ ដែល​មាន​កម្រិត​ខ្ពស់​ជាង​គេ​បំផុត​​បើ​គេ​ចាក​ចេញ​ពី​ Paris saint-Germain។

ប្រធាន​ក្រុម​ប្រេស៊ីល​រូប​នេះ​ត្រូវ​បាន​គេ​ដឹង​ថា​មាន​ទំនាក់​ទំនង​ធ្វើ​ការ​ផ្ទេរ​មក​លេង​នៅ​ក្លឹប​ម្ចាស់​ជើង​ឯក ​Champions League ក្រោយ​ពេល​បរាជ័យ​ក្នុង​រស់​នៅ​ប្រទេស​បារាំង​ ទោះ​ក្រោយ​ផ្ទេរ​ចេញ​ពី ​Barcelona ក្នុង​តម្លៃ​២២២លាន​អឺរ៉ូ​ក៏​ដោយ។

Guti ពេល​នេះ កំពុង​បង្វឹក​ក្រុម​យុវជន​ថ្នាល​របស់​ស្ដេច​ស​ជឿ​ថា​ Santiago Bernabeu គឺ​ជា​កន្លែង​ដែល​សាក​សម​បំផុត​សម្រាប់​ Neymar ប្រសិន​បើ​រូប​គេ​សម្រេច​ចិត្ត​ចង់​ចាក​ចេញ​ពី ​Ligue 1។

“​សង្ឃឹម​ថា​គាត់​នឹង​ពាក់​ស​របស់ ​Madrid ក្នុង​ពេល​អនាគត។ ប្រសិន​បើ​គាត់​ចង់​ឲ្យ​ទម្រង់​លេង​ និង​គុណតម្លៃ​របស់​គាត់​ខ្ពស់​ជាង​នេះ​ទៀត​នោះ​ មាន​តែ ​Real Madrid ទេ​ដែល​អនុញ្ញាត​អាច​​ឲ្យ​តម្លៃ​នេះ​បាន” Guti និយាយ​ក្នុង​កាសែត​ Cadena Ser។

​ទី​បញ្ចប់​ គាត់​ជា​កីឡាករ​សំខាន់​នៅ​ Barcelona ហើយ​ពេល​នេះ​គាត់​ក៏​ជា​កីឡាករ​ជួ​រមុខ​នៅ ​PSG ​ប៉ុន្តែ​បើ​អ្នក​ពិត​ជា​ចង់​ឃើញ​គាត់​ក្នុង ​Champions League ពាន Ballond’Or  ទាំង​អស់​ដែល​គាត់​មិន​ទាន់​មាន​គឺ​នៅ​ ​Real Madrid ”