កីឡា​ការិនី​វ័យ​ចាស់​របស់​ជម្រើស​ជាតិ​អាមេរិក​ Carlos Lloyd បាន​រក​គ្រាប់​បាល់​ទី​១០០​​របស់​ខ្លួន​ក្រោយ​​ក្រុម​ជម្រើស​ជាតិ​អាមេរិក​បាន​យក​ឈ្នះ​ក្រុម​បាល់​ទាត់​នារី​មិកស៊ិក​៦​ទល់​២​ក្នុង​ការ​ប្រកួត​មិត្តភាព​មួយ​កាល​ពី​យប់​មិញ។

កីឡា​ការិនី​វ័យ​៣៥​ឆ្នាំ​បាន​រក​គ្រាប់​បាល់​មួយ​គ្រាប់​បើក​ឆាកក្រោយ​ញាក់​ដាច់​អ្នក​ចាំ​ទី​​ជម្រើស​ជាតិ​មិកស៊ិក​ហើយ​ត្រឹម​តែ​៣៤​នាទី​ក្នុង​វគ្គ​ទី​១​ក្រុម​នារី​អាមេរិក​ធ្វើ​ការ​នាំ​មុខ​ដល់​ទៅ​៣​ទល់​២​ក្នុង​កីឡដ្ឋាន​ Houston’s BBVA Compass Stadium។

នេះ​ជា​ការ​បង្ហាញ​ខ្លួន​លើក​ទី​២៥២​ប្រកួត​ឲ្យ​ម្ចាស់​ជើង​ឯក​ពិភពលោក​ផ្នែក​នារី​ហើយ​គ្រាប់​បាល់​នេះ​ក៏​បាន​ធ្វើ​ឲ្យ​នាង​ក្លាយ​ជា​កីឡា​ការិនី​ទី​៦​ដែល​រក​បាន​​គ្រាប់​បាល់​បាន​១០០​គ្រាប់​ក្នុង​ជម្រើស​ជាតិ។

១០០​គ្រាប់​នៅ​តាម​ពី​ក្រោយ​កីឡា​ការិនី​ Abby Wambach(១៨៤), Mia Hamm (១៥៨), Kristine Lilly (១៣០), Michelle Akers (១០៧)និង​ Tiffeny Milbrett (១០០)។ ក្រោយ​ចប់​ការ​ប្រកួត​កំពូល​ខ្សែ​ប្រយុទ្ធ​នាទី​របស់​ពិភពលោក​រូប​នេះ​បាន​និយាយ​ថា​៖” វា​ពិត​ជា​ឆ្កួត​ណាស់! ការ​ធ្វើ​ដំណើរ​ដ៏​វែង​មួយ​របស់​ខ្ញុំ​។ វា​ពិត​ជា​ការ​ផ្សងព្រេង​ដ៏​អស្ចារ្យ​របស់​ខ្ញុំ​”។

ក្នុង​ចំណោម​៦​គ្រាប់​នេះ​​ស្រី​ស្រស់​កំពូល​ស៊ុត​ Alex Morgan ​ក៏​រក​បាន​២​គ្រាប់​ផង​ដែរ​ក្នុង​ការ​ប្រកួត​មិត្តភាព​នេះ​ហើយ​ខាង​ក្រោម​ជា​វីដេអូ​ហាយឡាយ៖

[youtube id=”z8M-Q6ZkdZ8″]