ក្រុមជម្រើសជាតិប្រេស៊ីលនឹងត្រូវប្រកួតបើកឆាកក្នុង World Cup វគ្គជម្រុះក្នុងពូលទល់នឹងស្វីស នៅថ្ងៃទី១៧មិថុនាហើយគ្រូបង្វឹកលោក Tite បានបង្ហាញឈ្មោះកីឡាករ១៥នាក់ក្នុងចំណោម២៣នាក់ ដែលនឹងត្រូវធ្វើដំណើរទៅរុស្សីជាមួយនឹងគាត់។
មិនថា World Cup ឆ្នាំណានោះទេ ប្រេស៊ីលតែងតែងត្រូវបានគេចាត់ទុកថា ជាក្រុមដែលមានភាគរយខ្ពស់ក្នុងការឈ្មោះពាននេះ។ ក្នុងនាមជាក្រុមដែលគេគិតថាខ្លាំងជាងគេលើលោកនោះ គ្រូបង្វឹកលោក Tite បានបង្ហាញគំនិតរបស់ក្នុងជ្រើសរើសកីឡាករហើយជាងពាក់ពាក់កណ្ដាលនៃពួកគេលោកបានបង្ហាញឈ្មោះរួចទៅហើយ។
ផ្ដល់បទសម្ភាសន៍ឲ្យកាសែត ”UOL” គ្រូបង្វឹកក្រុមម្ចាស់ជើងឯក៥សម័យកាលមិនស្ទាក់ស្ទើរក្នុងបង្ហាញឈ្មោះកីឡាករនោះទេ។ កីឡាករទាំងអស់គឺសុទ្ធតែខ្លាំងក្នុងតំបន់ការពារ និងប្រយុទ្ធ។
“ ជាក់ស្ដែង ជម្រើសដំបូង១១នាក់ត្រូវបានធានាស្ទើរតែទាំងអស់ទៅហើយ ដោយមានដូចជា៖ Alisson, Dani Alves, Marquinhos, Miranda, Marcelo, Casemiro, Renato Augusto, Paulinho, Coutinho, Neymar និង Gabriel Jesus;ហើយកីឡាករមួយចំនួនទៀតដូចជា៖ Roberto Firmino, Thiago Silva, Fernandinho and Willian,ក៏ជាកីឡាករត្រូវជួយក្រុមទៅរុស្សីដែរ”។
ក្រោយបង្ហាញឈ្មោះកីឡាករជាងពាក់កណ្ដាលនៃក្រុមលោក Tite នៅសល់កីឡាករ៨នាក់ទៀតប៉ុណ្ណោះហោចណាស់អ្នកចាំទី២រូបទៀត។ ប្រេស៊ីលកំពុងសម្រួចខ្លួនឲ្យក្លាយជាក្រុមប្រជែងពាន World Cup ក្នុងឆ្នាំនេះបន្ទាប់ពីខកចិត្តក្នុងការប្រកួត Copa America ២ដងចុងក្រោយ៕