កាលពីថ្ងៃសុក្រម្សិលមិញក្រុម Real Madrid បានប្រកាសថា Toni Kroos ទទួលរងរបួសរលាត់សន្លាក់ជង្គង់ជើងឆ្វេងក្រោយពី Kylain Mbappe ឈូសជើងយកបាល់នៅនាទី៣៤ក្នុងវគ្គទី១។
របួសនេះនឹងអាចកាន់តែអាក្រក់ៗ ទៅបើជើងរបស់គាត់ត្រូវប៉ះទង្គិចទៅនឹងដី ដែលធ្វើឲ្យសរសៃសន្លាក់ជង្គង់របស់កាន់តែរបួសធំ ។ក្រោយប្រកាសមិនទាន់ដឹងថាពេលណាបានចូលលេងវិញកាលពីម្សិលមិញ ពេលក្លឹបបានប្រកាសហើយថាខ្សែបម្រើសញ្ជាតិអាល្លឺម៉ង់ត្រូវអវត្ដមានកន្លះខែ។
ក្រោយរងរបួសនេះ មានតែ Zidane ម្នាក់គត់ដែលដឹង តែគាត់អនុញ្ញាតឲ្យ Kroos លេងប ន្តហើយក៏គ្មាននរណាផ្សេងទៀតដឹងថាមានរបួសនេះដែរ។ គាត់លេងទាំងទ្រាំឈឺតិច ខណៈដែលរបួសភ្លាមៗមិនទាន់ធ្វើទុក។ មូលហេតុមួយមួយទៀតខណៈការប្រកួតកំពុងតែបន្ត លោក Zidane មិនចង់ប្ដូរចេញឲ្យបាត់តុល្យភាពក្រុម ស្របពេលគូប្រកួតនាំមុខមួយគ្រាប់មុន។
ចុចអាន៖ TONI KROOS របួសជង្គង់ខណៈក្លឹបមិនទាន់បញ្ជាក់ពីពេលវេលាជាសះស្បើយ
អ្វីដែលគួរឲ្យចាប់អារម្មណ៍ ខ្សែបម្រើនាំលេងដែលជាកីឡាកររត់ច្រើនជាងគេទាំងអស់ក្នុងចំណោមកីឡាករក្នុងក្រុមគឺចំណាយពេលរត់លើទីលានច្រើនគីឡូម៉ែត្រជាងការប្រកួតក្នុង Champions League មុនៗទៅទៀត។ ទោះបីជាដំណឹងអាក្រក់សម្រាប់ Real Madrid ពីរបួសរបស់ Kroos ក្លឹបមានសុទិដ្ឋិនិយមថាខ្សែបម្រើនាំអាល្លឺម៉ង់ឈ្នះ Worl Cup 2014 នឹងអាចជាទាន់ការប្រកួតជើងទី២ក្នុង Champions League ជាមួយ PSG នៅកីឡដ្ឋាន Parc des Prance៕