អាណាចក្រ​កីឡា​សូម​បង្ហាញ​ប្រិយ មិត្ត​មក​ស្គាល់​ពី​ប្រវត្តិ​នៃ​ការ​ទម្លាក់​គូ​ប្រកួត​របស់​ក្រុម​ខ្លាំង​ក្នុង ​Champions League ចាប់​ពី​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​ឡើង​ទៅ​។ ក្នុង​ចំណោម​ក្រុម​ទាំង​អស់​ក្នុង​បញ្ជី​នេះ​មាន​តែ ​Bayern Munich មួយ​គាត់​ដែល​រក​បាន​ច្រើន​ជាង​គេ​ក្នុង​ប្រវត្តិសាស្ត្រ​ពាន​ឈ្មោះ​ Champions League។

ការ​ប្រកួត​ក្នុង​សប្ដាហ៍​នេះ ​យើង​ឃើញ​ថា ​Manchester City និង ​Liverpool ស៊ី​គូប្រកួត​ច្រើន​(Man City ៤-០​ Basel), Porto ០-៥​ Liverpool)ប៉ុន្តែ​គ្រាប់​បាល់​នេះ​មិន​ចាត់​ទុក​ថា​ច្រើន​នោះ​ទេ​។​ បើ​ជើង​ទី​២​ពួក​គេ​ស៊ី​គូ​ប្រកួត​លើស​ពី​៦​គ្រាប់​ទើប​បំបែក​កំណត់​ត្រា​របស់ ​Bayern បាន។

៥- Bayern Munich ជាមួយ​ Barcelona​ឆ្នាំ​២០១២/១៣​ វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​។ ​Bayern ឈ្នះ​សរុប​ទាំង​ពីរ​ជើង​ ៧-០។

៤-​ Bayern Munich ជាមួយ​ Arsenal ឆ្នាំ​២០១៦/១៧វគ្គ​១៦​ក្រុម​ចុង​ក្រោយ សរុប​គ្រាប់​បាល់​ទាំង​ពីរ​ជើង​១០​ទល់​២​ចំណេញ​៨​គ្រាប់​ទៅ​ Bayern។

៣- Barcelona ជាមួយ​ Bayer Leverkusen ឆ្នាំ​២០១១/២០១២វគ្គ​១៦​ក្រុម​សរុប​គ្រាប់​បាល់​១០​គ្រាប់​ទល់​២​។ Barca ចំណេញ​៨​គ្រាប់។

២- Lyon ជាមួយ​Werder Bremen ឆ្នាំ​២០០៤/០៥​វគ្គ​១៦​ក្រុម សរុប​គ្រាប់​បាល់​១០​ទល់​២​Lyon ចំណេញ​៨​គ្រាប់។

១- Bayern Munich ជាមួយ​ Sporting Lisbon រដូវ​កាល​២០០៨/០៩​វគ្គ​១៦​ក្រុម​ចុង​ក្រោយ សរុប​គ្រាប់​បាល់​១២​គ្រាប់​។ Bayern ១១​គ្រាប់​ Sporting មួយ​គ្រាប់។