ក្រោយបង្ហាញទម្រង់លេងល្អទាំងក្នុងលីក និង Champions League ឲ្យក្លឹប Sevilla ពិសេសរកបាន២គ្រាប់ទម្លាក់Manchester United ពី Champions League វគ្គ១៦ចុងក្រោយ ខ្សែប្រយុទ្ធ Wissam Ben Yedder ត្រូវបានគ្រូបង្វឹកកោះហៅឲ្យចូលជម្រើសជាតិបារាំងឈុតធំលើកដំបូងក្នុងជីវិត។
Ben Yedder វ័យ២៧ឆ្នាំ មិនដែលធ្លាប់ជាប់ជម្រើសជាតិបារាំងឈុតធំនោះទេ។ រូបគេធ្លាប់ជាកីឡាករហ្វូតសាលជម្រើសជាតិនិងធ្លាប់លេងក្នុងឈុតU21បាន៩ដងរកបានគ្រាប់បាល់៣គ្រាប់ តែបង្ហាញទម្រង់លេងល្អខ្លាំងក្នុងរដូវកាលនេះ ធ្វើឲ្យរូបគេសម្រេចបំណងក្នុងអាជីពបាល់ទាត់។
ក្នុងរដូវកាលនេះរូបគេលេងឲ្យក្លឹប Sevilla បាន៣៤ប្រកួតគ្រប់ពានរង្វាន់រកបាន១៩គ្រាប់ ខណៈចូលលេងក្នុង Champions League រដូវកាលនេះ រូបគេរកបាន៨គ្រាប់ឈរចំណាត់ថ្នាក់លេខ២បន្ទាប់ពី Ronaldoដែលរកបាន១២គ្រាប់។ Ben Yedder ផ្ទេរមកលេងនៅ Sevilla កាលពីឆ្នា២០១៦ដោយចាកចេញពីក្លឹបបារាំង Toulouseដែលជាក្លឹបពីធ្លាប់លេងតាំងពីឈុតយុវជនកាលពីឆ្នាំ ២០១៦។
នៅក្លឹបបារាំងរូបគេបង្ហាញខ្លួនបាន១៥៦ប្រកួតរកបាន៦៣គ្រាប់។ ២រដូវកាលនៅ Sevilla រូបគេបង្ហាញខ្លួនសរុបបាន៧៦ដងរកបាន៣៧គ្រាប់គ្រប់ពានរង្វាន់៕