មក​ដល់​វគ្គ​៨​ក្រុម​ចុង​ក្រោយ​​ Barcelona បាន​ចូល​រួម​ជាមួយ​ Real Madrid និង​ Sevilla ក្នុង​នាម​ជា​ក្រុម​មក​ពី​អេស្ប៉ាញ​ដើម្បី​ចាប់​គូ​ជួប​គ្នា​នៅ​ខែ​ក្រោយ។

អញ្ចឹង​ក៏​ដោយ​ប្រធាន​ក្រុម ​Barcelona កីឡាករ​ Andrea Iniesta បាន​បញ្ជាក់​ថា​មិន​ចង់​ឲ្យ​ជួប​ក្រុម​មក​ពី​អេស្ប៉ាញ​ដូច​គ្នា​នោះ​។ Real Madrid ជា​គូរ​ប្រជែង​ពាន​ស្លាប់​រស់​មាន​មូលដ្ឋាន​នៅ​ទី​ក្រុង​ម៉ាឌ្រីដ ​ខណៈ​ដែល​ Sevilla ជា​ក្រុម​មក​ពី​ខេត្ត​ Andalusia ហើយ​សុទ្ធ​តែ​ជា​ក្រុម​ខ្លាំង​ក្នុង​ពាន​លំដាប់​អឺរ៉ុប។​

និយាយ​ក្រោយ​ចប់​ការ​ប្រកួត​កាល​ពី​យប់​មិញ​ ប្រធាន​ក្រុម​អ្នក​មាន​បុណ្យ​មួយ​នេះ​បាន​និយាយ​ដូច្នេះ៖” មិន​ចង់​ជួប​ក្រុម​អេស្ប៉ាញ​ដូច​គ្នា​ទេ ពី​ព្រោះ​យើង​បាន​ដឹង​ពី​គ្នា​ទៅ​វិញ​ទៅ​មក​អស់​ហើយ​។ ​បើ​អាច​ខ្ញុំ​មិន​ចង់​ជួប​ពួក​គេ​ទេ​ ទោះ​មួយ​ណា​ក៏​ដោយ”។

“​ខ្ញុំ​តែ​ង​តែ​មាន​បំណង​ឈ្នះ ​Champions League ប៉ុន្តែ​វា​ពិបាក​ណាស់​។ លេង​មិន​បាន​ល្អ​ត្រឹម​តែ​មួយ​ប្រកួត​ អ្នក​នឹង​ធ្លាក់។ គោល​បំណង​ធំ​បំផុត​គឺ​កាត់​បន្ថយ​កំហុស​​ដោយ​សារ​ខ្ញុំ​ជឿ​ថា​ យើង​មាន​ក្រុម​មួយ​​នឹង​ទម្រង់​លេង​ល្អ​ ដើម្បី​ឈ្នះ​វា”៕