ខ្សែបម្រើក្លឹប Manchester United កីឡាករ Paul Pogba បាននិយាយថារូបគេនឹងឈប់លេងបាល់តែម្ដង ប្រសិនបើគាត់គិតថា Manchester City គ្មាននរណាអាចតាមទាន់ដើម្បីប្រកួតប្រជែងយកពាន Premier League។
ខ្សែបម្រើរូបនេះត្រូវជាប់បម្រាមក្នុងការប្រកួត Manchester Derbyនៅថ្ងៃអាទិត្យ ដោយសារទទួលបានកាតក្រហមពេលលេងឲ្យ Man Utd ឈ្នះ Arsenal កាលពីសប្ដាហ៍មុន។ ទោះបីជាមិនបានលេងក្នុងការប្រកួតនេះក្ដី ប៉ុន្តែ Pogba ថា Man Utd កំពុងតែតាមពីក្រោយ Man City ខិតៗ ហើយរូបគេមិនជឿថា Man City គ្មាននរណាមិនអាចយកឈ្នះបាននោះទេ។
“ ខ្ញុំជឿថាបើ Man Utd មិនអាចតាមទាន់ Man Cityទេនោះ ខ្ញុំសុខចិត្តឈប់លេងបាល់ពីឥឡូវ។ ពួកគេត្រូវការឈ្នះដោយសារតែពួកគេដឹងថា មានយើងកំពុងតាមពីក្រោយកិតៗ។”
“សំណាងមិនល្អដែលខ្ញុំមិនបានលេង ប៉ុន្តែខ្ញុំនឹងជួយជាគំនិតដល់ក្រុម។ ខ្ញុំតែទៅទីនោះដើម្បីជួយ ហើយសង្ឃឹមថានឹងអាចជួយបាន។ ជំនួប Man Crity ជាមួយ Man Utd តែងតែជាការប្រកួតដ៏ធំមួយ ក្រុងធំមួយតែមានក្លឹបបាល់ទាត់ធំ២។ វានឹងក្លាយជាទិដ្ឋភាពប្លែកមួយក្នុងទីលាន ហើយការប្រកួតដ៏ធំរវាងក្លឹប និងកីឡាករកំពូលៗដែលមនុស្សគ្រប់គ្នាចង់លេង ខ្ញុំជឿជាក់លើពួកគេ”៕