ខ្សែប្រយុទ្ធ Fernando Torres បាននិយាយថាការឈ្នះពានរង្វាន់ UEFA Europa League ជាមួយ Atletico Madrid គឺជាក្ដីស្រមៃរបស់ខ្លួនតាំងពីកុមារភាពមកម្ល៉េះ។
អតីតសមាជិក Liverpool និង Chelsea បាននិយាយថា៖ “ការឈ្នះពានជាមួយ Atletico គឺជាក្ដីស្រមៃតាំងពីតូចមក ពេលនេះវាបានក្លាយជាការពិតហើយ។ សម្រាប់ខ្ញុំវាគឺជាការបែកគ្នាដ៏មានន័យបំផុត។ ខ្ញុំតែងតែស្រលាញ់ និងគាំទ្រក្លឹប”។
ខ្សែប្រយុទ្ធសញ្ជាតិអេស្ប៉ាញចំណាយពេល១១រដូវកាលជាមួយក្លឹបមានមូលដ្ឋាននៅម៉ាឌ្រីដ តែទើបតែឈ្នះពានធំលើកទីមួយប៉ុណ្ណោះជាមួយក្លឹប ហើយវាក៏ជាពានលើកចុងក្រោយដែរ ដោយសារ Torres នឹងចាកចេញពី Atletico នៅចប់រដូវកាលដោយអាចផ្លាស់ទៅកាន់ទឹកដីសហរដ្ឋអាមេរិក។
គួររំលឹកថា Atletico បានយកឈ្នះ Marseille ៣ទល់នឹង០ នៅវគ្គផ្ដាច់ព្រ័ត្រកាលព្រឹកមិញ ដោយបីលើកពានធំទីពីររបស់ទ្វីបអឺរ៉ុបជាលើកទី៣ ហើយជាការឈ្នះពានលើកទី៦ក្រោមការដឹកនាំរបស់អ្នកចាត់ការ Diego Simeone ផងដែរ។