កាលពីខែមិនា អ្នកចាត់ការ Jose Mourinho បានចុះកុងត្រាជាមួយទូរទស្សន៍រុស្ស៊ីដើម្បីធ្វើអ្នកវិភាគសម្រាប់ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup នៅទីនោះ ដោយនឹងទទួលថ្លៃនឿយហត់ ៤សែនផោនក្នុងថ្ងៃ ឬ ១,៧១លានផោនលើកុងត្រា៤ថ្ងៃរបស់លោកជាមួយបណ្ដាញទូរទស្សន៍ RT។
ក្នុងកិច្ចព្រមព្រៀងតម្រូវឲ្យ Mourinho នៅទីក្រុងមូស្គូចាប់ពីថ្ងៃបើកការប្រកួត World Cup ដើម្បីធ្វើជាអ្នកវិភាគគូប្រកួតសំខាន់ៗមួយចំនួន បន្ទាប់មកលោកត្រូវស្ថិតនៅរុស្ស៊ីថ្ងៃចុងក្រោយសម្រាប់វគ្គផ្ដាច់ព្រ័ត្រ។
ដោយឥឡូវនេះ បុរសរហស្សនាម The Special One បានវិភាគថា តើក្រុមណានឹងស្ថិតនៅកំពូលតារាងតាមពូលនីមួយៗ ហើយក្រុមប្រទេសណាតាមពីក្រោយ និងតើក្រុមណាខ្លះ នឹងត្រូវធ្លាក់ចេញពីការប្រកួតជម្រុះតាមពូល ហើយហាលអាវទៅផ្ទះមុនគេ។
នេះគឺជាការវិភាគរបស់លោក Jose Mourinho៖
Group A
Winners – Uruguay
Runners-up – Russia
Eliminated – Saudi Arabia & Egypt (ធ្លាក់ចេញ)
Group B
Winners – Spain
Runners-up – Portugal
Eliminated – Morocco & Iran (ធ្លាក់ចេញ)
Group C
Winners – France
Runners-up – Australia
Eliminated – Peru & Denmark (ធ្លាក់ចេញ)
Group D
Winners – Argentina
Runners-up – Nigeria
Eliminated – Iceland & Croatia (ធ្លាក់ចេញ)
Group E
Winners – Brazil
Runners-up – Switzerland
Eliminated – Serbia & Costa Rica (ធ្លាក់ចេញ)
Group F
Winners – Germany
Runners-up – Mexico
Eliminated – Sweden & South Korea (ធ្លាក់ចេញ)
Group G
Winners – England
Runners-up – Belgium
Eliminated – Tunisia & Panama (ធ្លាក់ចេញ)
Group H
Winners – Senegal
Runners-up – Poland
Eliminated – Colombia & Japan (ធ្លាក់ចេញ)
សម្រាប់វគ្គ ១៦ក្រុមចុងក្រោយ៖
Uruguay vs Portugal
France vs Nigeria
Brazil vs Mexico
England vs Poland
Spain vs Russia
Argentina vs Australia
Germany vs Switzerland
Senegal vs Belgium
ទស្សនាវីដេអូវិភាគរបស់លោក Jose Mourinho៖