ខ្សែប្រយុទ្ធ Edinson Cavani មានឱកាសស្ដួចស្ដើងក្នុងការចូលលេងទល់នឹងបារាំង ក្នុងវគ្គ៨ក្រុមចុងក្រោយ FIFA World Cup 2018 ដោយសាររបួសកំភួនជើងកើតឡើងក្នុងអំឡុងការប្រកួតវគ្គ១៦ក្រុមចុងក្រោយទល់ព័រទុយហ្គាល់។
សមាជិករបស់ Paris St Germain រូបនេះរកបាន២គ្រាប់ម្នាក់ឯងឱ្យអ៊ុយរុយហ្គាយទម្លាក់ជើងឯក Euro 2016 នៅវគ្គ១/៨ តែត្រូវបានប្ដូរចេញមុនចប់វគ្គទី២។ អតីតសមាជិក Napoli វ័យ៣១ឆ្នាំ មិនបានចូលហាត់ឡើយកាលពីថ្ងៃពុធ ហើយក្ដីសង្ឃឹមចូលលេងរបស់គេដែលសល់នៅពេលនេះគឺក្នុងនាមកីឡាករបម្រុង។
គួរបញ្ជាក់ថា ក្រុមជើងឯក២សម័យអ៊ុយរុយហ្គាយនឹងត្រូវជួបជាមួយក្រុមជើងឯក១សម័យបារាំងនៅរាត្រីនេះនាវេលាម៉ោង៩យប់ក្នុងវគ្គ៨ក្រុមចុងក្រោយពានរង្វាន់ FIFA World Cup 2018 ដោយនឹងមានផ្សាយបន្តផ្ទាល់តាមកញ្ចក់ទូរទស្សន៍ CBS (CTN, CNC & MYTV) ផងដែរ។