គ្រូបង្វឹក Manchester United លោក Jose Mourinho បាននិយាយថា Zlatan Ibrahimovic បានដឹងពីស្ថានភាពរបស់ខ្លួនហើយដោយឆ្នាំនេះគឺជាពេលវេលាចុងក្រោយ នៃកម្រិតលេងល្អបំផុតរបស់ខ្លួន។
Ibrahimovic វ័យ៣៦ឆ្នាំបានត្រឡប់មកវិញក្រោយរបួសជង្គង់ធ្ងន់ធ្ងរ ហើយបានចូលលេង៧ដងគ្រប់កម្មវិធីប្រកួតនៅរដូវកាលនេះ។ អញ្ចឹងក៏ដោយកីឡាករវ័យចំណាស់ទើបតែបានចូលលេងជម្រើសដំបូង២ប្រកួតហើយរកបាន១គ្រាប់ប៉ុណ្ណោះ។
ក្នុងស្ថានភាពនេះលោក Jose Mourinho ជឿថា Ibrahimovic អាចនៅតែលេងបានក្នុងកម្រិតកំពូលទោះបីជាពេលវេលានេះ ជិតបញ្ចប់ទៅហើយក្ដី។
“ ខ្ញុំធ្លាប់ធ្វើជាគ្រូបង្វឹករបស់គាត់ ពេលដែលគាត់មានវ័យ២៩ឆ្នាំនៅInter Milan។យើងមិនអាចបញ្ឈប់ពេលវេលាហើយដំណើរវ័យរបស់កីឡាករក៏ដូចគ្នា។” Jose និយាយក្នុងការសែតអង់គ្លេសមួយ។
“ Zlatan ក៏ដឹងដែរ គាត់ដឹងថាចំណុចខ្ពស់បំផុតនៃទម្រង់លេងរបស់គាត់គឺដើរដល់ផ្នែកចុងក្រោយបំផុតនៃអាជីពហើយ ប៉ុន្តែសុបិនរបស់គាត់ ការស្រឡាញ់របស់គាត់ ការប្រយុទ្ធរបស់គាត់តែងតែបញ្ចប់នៅក្នុងអាជីព Manchester United ក្នុងកម្រិតខ្ពស់បំផុត”។
“ដូចដែលខ្ញុំបាននិយាយអញ្ចឹងភាពសំខាន់សម្រាប់ខ្ញុំ សម្រាប់ក្រុមគឺខ្ញុំគិតថាគាត់អាចធ្វើបាន។ គាត់ត្រឹមតែមានអារម្មណ៍សប្បាយជាមួយនឹងរបួសរបស់គាត់ និងជាមួយស្ថានភាពដែលគាត់មាន ខ្ញុំគិតថាគាត់អាច”។
“មេដឹកនាំនៅក្នុងបន្ទប់ផ្លាស់សម្លៀកបំពាក់ ជាមេដឹកនាំក្នុងទីលាន គុណភាពដែលគាត់លេងលើទីលានខ្ញុំគិតថាគាត់អាចធ្វើបាន។គាត់ចង់លេងខ្លាំងណាស់ហើយខ្ញុំនឹងព្យាយាមជួយគាត់”៕