លោក Jose Mourinho កំពុងពិចារណាដេញថ្លៃយកNeymar ក្នុងកំណត់ពិភពលោក ដោយចំណាយលុយ២៦០លានផោនហើយថែម Paul Pogba មួយទៀតជាផ្នែកមួយនៃកិច្ចព្រមព្រៀង។
តាមប្រភព Diario Gol, Neymar ហាក់មិនអាចរស់នៅក្នុងកីឡដ្ឋាន Parc des Princes បានស្រួលហើយ Manchester United គ្រោងផ្ដល់ប្រាក់ឈ្នួលខ្ពស់ជាង Sanchez ហើយតម្លៃខ្លួនគឺបំបែកកំណត់ត្រាលើកំណត់ត្រា។
ខណៈពេលដែល Real Madrid ធ្លាប់មានទំនាក់ទំនងយ៉ាងជិតស្និតបំផុត ជាមួយកីឡាករប្រេស៊ីលហើយចង់បានយកមកលេងយូរណាស់ហើយនោះ កិច្ចព្រមព្រៀងរបស់ Man Utd នឹងលេងក្បាច់ថែមល្បោយគឺថែម Pogba ឲ្យម្នាក់ទៀតដើម្បីយក Neymar។
បើមកដល់ Man Utd មែន Neymar អាចទទួលបានប្រាក់ឈ្នួល៣០លានផោនក្នុងមួយឆ្នាំនៅ Old Trafford៕