ខ្សែ​បម្រើ​ក្រុម​កាំភ្លើង​ធំ​ Arsenal នឹង​ខក​ខាន​លេង​ក្នុង​ការ​ប្រកួត​មិត្តភាព​ជាមួយ​ប្រេស៊ីល​នៅ​ល្ងាច​ថ្ងៃ​អង្គារ​។ រូប​គេ​លេង​ពេញ​ម៉ោង​ក្នុង​ការ​ប្រកួត​ជាមួយ​អេស្ប៉ាញ ​ដែល​ទទួល​បាន​លទ្ធផល​ស្មើ​កាល​ពី​យប់​មិញ​។

បន្ទាប់​ពី​ការ​ប្រកួត​ចប់ ​ពួក​គេ​រើ​កាបូប​ខោអាវ​ធ្វើ​ដំណើរ​ទៅ​ទីក្រុង​មុយនិច​ ដើម្បី​​ត្រៀម​ខ្លួន​ប្រកួត​មិត្តភាព​ជាមួយ​ប្រេស៊ីល​បន្ត​ទៀត។​ ប៉ុន្តែ​ Ozil និង ​Muller មិន​បាន​ហោះហើរ​ទៅ​ជាមួយ​មិត្ត​រួម​ក្រុម​ដទៃ​ទៀត​ទេ ​ហើយ​ពួក​គេ​ត្រូវ​ត្រឡប់​ទៅ​កាន់​ក្លឹប​របស់​ខ្លួន​ភ្លាមៗ។

សហព័ន្ធ​បាល់ទាត់​អាល្លឺម៉ង់(DFB)ក៏​មិន​បាន​ប្រាប់​មូលហេតុ​ ពី​ការ​មិន​ចូល​រួម​ទៅ​ជាមួយ​មិត្ត​រួម​ក្រុម​ ហើយ​រូប​គេ​ក៏​មិន​មាន​របួស​អី​ដែរ។ ​តែ​យ៉ាងណា!​រូប​គេ​ម ក​Arsenal វិញ​ហើយ​ហ្វឹកហាត់​ត្រៀម​ជួយ​ក្រុម​លោក​ Arsene Wenger ប្រកួត​ជាមួយ ​Stoke City ក្នុង ​Premier League នៅ​ថ្ងៃ​ទី​១១​មេសា​ឆ្នាំ​២០១៨​នៅ​កីឡដ្ឋាន​ Emirates Stadium៕