អ្នកចាំទីដៃស្អិតរបស់ក្រុមតោខៀវ Chelsea គឺកីឡាករ Thibaut Cortois បានចេញមុខមកអះអាងថារូបគេនឹង មិនចាកចេញពីក្រុមតោខៀវនោះទេ ទោះបីជាគាត់មិនអាចទាមទារការតម្លើងប្រាក់ឈ្នួលនៅក្នុងកុងត្រាថ្មីបានក៏ដោយ។
ក្រោយពីក្រុមអតីតជើងឯកអង់គ្លេសមួយនេះ កំពុងធ្លាក់ដុនដាបដោយបាត់បង់ពានស្ទើរទាំងអស់ក្នុងរដូវកាលនេះ
Courtois ក៏ត្រូវបានអ្នកគាំទ្រជាច្រើនរិះគន់ចំពោះទម្រង់លេងរបស់គេផងដែរ ជាពិសេសកាលពីជំនួបជាមួយ Barcelona ដែល Chelsea បានរបូតគ្រាប់បាល់អស់បីគ្រាប់និង ត្រូវធ្លាក់ចេញពី Champion League វគ្គ១៦ ក្រុមយ៉ាងអាម៉ាស់។ ពេលនោះ Messi បានស៊ុតចូលប្រឡោះជើង Courtois ពីរគ្រាប់ងាយៗ និង Dembele បានស៊ុតមួយជើងចូលទីយ៉ាងស្អាតផងដែរ។
ខណៈកុងត្រាបច្ចុប្បន្ននៅសល់រហូតដល់ឆ្នាំ២០១៩ Chelsea គ្រោងនិងបន្ដកុងត្រាថ្មីអោយថែមទៀត ប៉ុន្ដែស្ថិតក្នុងការ
ចរចារនៅឡើងដោយសារ Courtois បានទាមទារសុំឡើងប្រាក់ពលកម្មបន្ថែមទៀត។ ប៉ុន្ដែទោះជាលទ្ធផលនៃការចរចារគ្នាចេញមកបែបណាក៏ដោយ អ្នកចាំទីសញ្ជាតិបែលហ្សិករូបនេះបានប្រាប់ថា៖
“ នៅចុងរដូវកាលនេះ ពួកយើងនិងអង្គុយជុំគ្នា រួចការចុះហត្ថលេខានឹងកើតឡើង។ ខ្ញុំរស់នៅទីនេះបានសុខស្រួលណាស់ ហើយទីបំផុតខ្ញុំនឹងស្នាក់នៅទីនេះបន្ដទៀត”៕
Telegraph