ខ្សែការពារឆ្នើមរបស់ក្រុមតោខៀវ Chelsea បានបដិសេធរាល់ពាក្យចចាមអារ៉ាមនានា ដែលលេចលឺថា អតីតកីឡាករ
Real Madrid រូបនេះអាចវិលត្រលប់ទៅកាន់ក្លឹបចាស់របស់ខ្លួនវិញនារដូវកាលក្រោយ។

Alonso បានចាប់ផ្ដើមអាជីពរបស់ខ្លួនជាមួយក្លឹបស្ដេចសតាំងពីនៅក្មេង ដោយបានចំនាយពេលនៅទីនោះអស់១១ឆ្នាំ
គឺពីឆ្នាំ១៩៩៩ ដល់ ឆ្នាំ២០១០ រួចក៏ផ្លាស់មកលេងនៅអង់គ្លេសអោយក្លឹប Bolton Wander នៅលីកទី២ ។ បន្ទាប់មកគេបានធ្វើដំណើរទៅទឹកដីអ៊ីតាលីលេងអោយក្រុម Fiorentina រួចក៏រសាត់មកអង់គ្លេសវិញ ហើយក៏ទើរនៅ Chelsea រហូតដល់សព្វថ្ងៃ។

សមត្ថភាពនៃការពារនៅមុខទីរបស់កីឡាករនេះ ត្រូវគេចាត់ទុកថា ជាខ្សែការពារដ៏ល្អបំផុតម្នាក់នាពេលបច្ចុប្បន្ននេះ។
មិនគ្រាន់តែចេះការពារនោះទេ Alonso ក៏ជាអ្នកជំនាញខាងទាត់បាល់ហ្វ្រីឃីកម្នាក់ផងដែរ ដែលគេតែងតែរកបានគ្រាប់
ជារឿយៗ។

ដោយសារតែមើលឃើញពីថ្វីជើងល្អបែបនេះ Real Madrid បានព្យាយាមលួងលោមអតីតកីឡាកររបស់ខ្លួនម្នាក់នេះឲ្យ​វិលត្រលប់មកទឹកដី Bernabeu វិញ តែកីឡាករជម្រើសជាតិអេស្ប៉ាញនេះ មិនបានបង្ហាញចំណាប់អារម្មណ៍ទៅវិញ នោះទេ។

Alonso បានប្រាប់កាសែត​ MARCA ថា៖” ខ្ញុំមិនបានគិតអំពីការវិលត្រលប់ទៅ​​ Real Madrid វិញទេ។ អ្វីដែលខ្ញុំចង់ធ្វើ
នាពេលនេះគឺព្យាយាមលេងអោយបានល្អជូនក្រុម​ (Chelsea) របស់ខ្ញុំ”

Dailymail