ខ្សែប្រយុទ្ធវ័យក្មេងកំពុងឡើងជើងខ្លាំង Gabriel Jesus បានបដិសេធការផ្ដល់ជូនប្រាក់ឈ្នួល ៩មុឺនផោនក្នុងមួយសប្ដាហ៍ពីសំណាក់ក្លឹប Man City ដោយទាមទារចង់បានអោយលើសពី10មុឺនផោនក្នុងមួយសប្ដាហ៍។
បច្ចុប្បន្នថ្លៃនឿយហត់របស់ Jesus គឺបានត្រឹមតែ6មុឺន5ពាន់ផោនប៉ុណ្ណោះ ដែលតិចជាងកីឡាករមួយទៅទៀត ។ កីឡាករវ័យក្មេងរូបនេះកំពុងត្រូវបានក្លឹបធំៗ ជាច្រើនសម្លឹងចង់បាន ដោយសារសមត្ថភាពរកគ្រាប់បាល់ដ៏អស្ចារ្យរបស់គេ។ ទោះបីជាយ៉ាងណាក៏ដោយ Jesus មិនមានគម្រោងចាកចេញពីទឹកដី Etihad Stadium នោះទេ ដោយមានគម្រោងនិងចុះកុងត្រាថ្មីរយៈពេលវែង ដែលនិងរក្សារូបគេរហូតដល់ឆ្នាំ 2023។
ក្នុងការប្រកួតកាលពីយប់មិញ Gabriel Jesus បានតែតចូលទីក្រុមអាល្លឺម៉ង់ ១ គ្រាប់យកជ័យជម្នះ ដែលជាការសងសឹកចំពោះការឈឺចាប់ដែលប្រេស៊ីលបានទទួលរងកាលពី World Cup 2014 ៕
The Sun