គ្រូបង្វឹកក្រុមកាំភ្លើងធំលោក Arsene Wengert បាននិយាយថាគ្មានអាប់ដែតថ្មីឡើយ សម្រាប់ការចាកចេញដោយគ្មានតម្លៃខ្លួនរបស់ Alexis Sanches ខណៈក្រុមកាំភ្លើងធំមួយនេះថា ខ្សែប្រយុទ្ធជម្រើសជាតិឈីលីមិនសម្រាប់លក់ទេ។
កុងត្រារបស់ Sanches នឹងផុតកំណត់នៅដំណាច់ឆ្នាំ២០១៧/២០១៨ ហើយមានទំនាក់ទំនងទៅលេងជាមួយក្លឹបបារាំង PSG ពិសេសក្លឹបគូប្រជែងក្នុង Premier League ក្រុម Man City។ ប៉ុន្តែ Arsenal បានបានទទូចថា កីឡាករវ័យ២៨ឆ្នាំ មិនសម្រាប់លក់ទេ។
អតីតខ្សែប្រយុទ្ធ Barcelona មិនបានចូលរួមជាមួយក្រុមក្នុងការប្រកួត ដែលបានឈ្នះក្រុមចចកព្រៃខៀវ Leicester City ៤-៣ ក្នុងការប្រកួតបើកឆាកកាលពីថ្ងៃសុក្រនោះទេដោយសាររបួសបន្តិចបន្តួច។
ពេលអ្នកកាសែតសួរអំពីស្ថានភាពរបស់ Sanchez គ្រូបង្វឹកសញ្ជាតិបារាំងបាននិយាយដូច្នេះ៖” ទេ! គាត់បានមកហ្វឹកហាត់យ៉ាងល្អ មានកម្លាំងមាំមួនហើយ ហើយគាត់កំពុងតែរីករាយ ជាមួយក្រុមប៉ុន្តែគាត់នៅមានបញ្ហា ឈឺសាច់ដុំតិច”។ “ គាត់កំពុងផ្ដោតសំខាន់លើការរីករាយ នឹងជ័យជម្នះក្នុងបន្ទប់ផ្លាស់សម្លៀកបំពាក់ ដោយសារតែយើងបានឈ្នះការប្រកួត “លោកបានបន្ត។
បែបណាក្ដី! Sanchez ដែលទាត់បញ្ចូលទីឲ្យ Arsenal បាន៣០គ្រាប់កាលពីរដូវកាលមុនមិនអាចចូលលេងបាននៅឡើយទេ ដោយរបួសនេះ នឹងធ្វើឲ្យគាត់ខកខានក្នុងការប្រកួតជាមួយ Stoke City ក្នុងសប្ដាហ៍ទី២៕