វីរបុរសរបស់ Manchester United លោក Ryan Giggs ជឿថា ក្រុមមេឃខៀវ Manchester City មិនទាន់មានឈ្មោះសាកសម ជាក្រុមដែលអស្ចារ្យនិង ជោគជ័យដូច Manchester United នោះទេ ដោយក្រុមរបស់លោក Pep Guadiola ត្រូវការឈ្នះពានឲ្យបានច្រើនសិន។
Giggs បាននិយាយក្នុងកម្មវិធីប្រគល់រង្វាន់មួយឈ្មោះ 2018 Laureuse World Sports Awards ថា៖”ខ្ញុំដឹងថាអ្នកគ្រប់គ្នាដឹងនិងទទួលស្គាល់អំពីទម្រង់លេងដ៏ល្អរបស់ Man City នៅរដូវកាលនេះ ដោយសារតែពួកគេមានកីឡាករល្អៗជាច្រើន។ ប៉ុន្តែបើប្រៀបធៀបពួកគេជាមួយ Man U, Chelsea ឬ Arsenal វិញ ពួកគេ (Man City)មិនទាន់ល្អគ្រប់គ្រាន់នោះទេ”។
“ដើម្បីមានឈ្មោះជាក្រុមដែលជោគជ័យបំផុតនៅអង់គ្លេស អ្នកត្រូវតែឈ្នះពានឲ្យបានច្រើនសិន មិនមែនលេងល្អតែមួយរដូវកាលនោះទេ”។
បើតាមមតិរបស់ Giggs ដដែលយល់ថា៖” កិច្ចការសំខាន់ពិតប្រាកដរបស់ Man City គឺត្រូវរក្សាទម្រង់ដ៏ល្អបែបនេះទៀតនៅឆ្នាំក្រោយ ឬឆ្នាំបន្ទាប់ៗទៀត ។ ភាពជោគជ័យគឺអាស្រ័យលើស្ថិរភាពរបស់ក្រុម”៕
Besoccer