ខ្សែ​ប្រយុទ្ធ​ជម្រើស​ជាតិ​អេហ្ស៊ីប​ និង​​ Liverpool កីឡាករ Mohamed Salah ត្រូវ​បាន​បោះ​ឆ្នោត ​ឲ្យ​ក្លាយ​ជា​កីឡាករ​លេង​ល្អ​បំផុត​ប្រចាំ​ទ្វីប​អាហ្វ្រិក​នៅ​ឆ្នាំ​២០១៧​នេះ( BBC African Player of the Year)។

អតីត​ខ្សែ​ប្រយុទ្ធ​របស់​ Roma ​​បាន​យក​ឈ្នះ​មិត្ត​រួម​ក្រុម​ហង្ស​ក្រហម ​និង​ជម្រើស​ជាតិ​សេណេហ្គាល់ ​Sadio Mane, Naby Keita របស់​ជម្រើស​ជាតិ​ហ្គីណេ, Victor Mose របស់​ជម្រើស​ជាតិ​នីហ្សេរីយ៉ា​ និង​ខ្សែ​ប្រយុទ្ធ​ជម្រើស​ជាតិ​ហ្គាបុង​កីឡាករ Pierre-Emerick Aubaeyang។


ពេល​នេះ ​Salah រក​បាន​១៣​គ្រាប់​ក្នុង​ចំណោម​១៦​ប្រកួត​ក្នុង​ Premier League ហើយ​រូប​គេ​ជា​កីឡាករ​សំខាន់​របស់​ហង្ស​ក្រហម ​និង​ជួយ​អេហ្ស៊ីប​ឡើង​ទៅ​លេង​នៅ ​World Cup 2018នៅ​រុស្សី។ កាល​ពី​ដើម​ឆ្នាំ​២០១៧​រូប​គេ​ជួយ​អេហ្ស៊ីប​បាន​ជើង​ឯក​រង​ពាន Africa of Natrion។ ក្នុង​ពិធី​ទទួល​ពាន​​កីឡាករ​វ័យ​២៥​ឆ្នាំ​បាន​និយាយ​ក្នុង​ទូរទស្សន៍​ BBC ថា៖

“ខ្ញុំ​ពិត​ជា​រីករាយ​ដែល​បាន​ឈ្នះ​ពាន​នេះ។ ខ្ញុំ​តែងតែ​មន​អារម្មណ៍​ពិសេស​ ពេល​ដែល​ឈ្នះ​អ្វី​មួយ​ ខ្ញុំ​មាន​អារម្មណ៍​ថា​ខ្ញុំ​មាន​ឆ្នាំ​មួយ​ដ៏​អស្ចារ្យ​។​ដូច្នេះ​ខ្ញុំ​រីករាយ​ណាស់”៕

 

ប្រភព៖ BBC

ប្រែសម្រួល៖ជែម៍