Cristiano Ronaldo នៅ​តែ​ជា​កីឡាករ​ល្អ​បំផុត​ម្នាក់​ក្នុង​ពិភពបាល់ទាត់​ ​ប៉ុន្ដែ​អាយុ​កាន់​តែ​ច្រើន​ជា​ដរាប​ ហើយ​គេ​បាន​រក​ឃើញ​ថា ​កម្លាំង​កាយ​របស់​តារា​បាល់ទាត់​ Real Madrid ចាប់​ផ្ដើម​ធ្លាក់​ចុះ​ ដែល​កីឡាករ​ស្ទើ​តែ​ទាំង​អស់​ក៏​នៅ​តែ​មាន​ដូច​គ្នា។

 

ហេតុការណ៍​នេះ​ ត្រូវ​បាន​គេ​លើក​ជា​សំណួរ​អំឡុង​ពេល​ការ​ប្រកួត​ក្នុង​វគ្គ​ទី​១​ដែល ​At. Madrid ស្មើ​ជាមួយ​ Real Madrid ដោយ​គ្មាន​គ្រាប់​បាល់។ Loka Modric បាន​ប៉ះ​បាល់​ឲ្យ ​Ronaldo ប្រើ​ល្បឿន​រត់​ ដើម្បី​អូស​ទៅ​សម្រេច​ទី​ ខណៈ​តំបន់​ការពារ​នៅ​សល់​តែ​ Juanfran ម្នាក់​ប៉ុណ្ណោះ​។ Ronaldo ដែល​គេ​ចាត់​ទុក​ថា​ជា​កីឡាករ​ល្បឿន​លឿន​បំផុត​នោះ ​​មិន​អាច​បញ្ចេញ​ថាមពល​រត់​តាម​ទាន់​បាល់​នេះ​ឡើយ ធ្វើ​ឲ្យ​ខ្សែ​ការពារ​របស់ ​AT. Madrid ទាត់​សង្គ្រោះ​ផ្ដាច់​បាន​សម្រេច។

 

វា​គឺ​ជា​រឿង​មួយ​ដ៏​ពិបាក​ចិត្ត​សម្រាប់ ​Ronaldo ដែល​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​កីឡាករ​ល្បឿន​លឿន​តែ​ត្រូវ​ធ្លាក់​ខ្លាំង​បែប​នេះ។ បើ​តាម​ក្ដារ​ព័ត៌មាន​ស្ថិតិ​ការ​ប្រកួត​ របស់​ ‘Movistar+ ​, Juanfran មាន​ល្បឿន​លឿន​ណាស់ ​ដែល​តាម​ផ្ដាច់​បាល់​ពី​Ronaldo គឺ ៣៣.៨​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​ ខណៈពេល​ Ronaldo រត់​បាន​តែ​៣២.៨​គីឡូម៉ែត្រ​តែប៉ុណ្ណោះ​ ដែល​នេះ​អាច​បញ្ជាក់​បាន​ថា​តម្លាំង​កាយ​ Ronaldo ធ្លាក់​ចុះ​គួរ​ឲ្យ​ព្រួយ​បារម្ភ៕