អ្នកចាត់ការ Liverpool លោក Jurgen Klopp ជឿថាការបញ្ឈប់ខ្សែប្រយុទ្ធ Cristiano Ronaldo មិនឲ្យស៊ុតបញ្ចូលទីគឺជាគន្លឹះសម្រាប់ឱកាសសម្រាប់ក្រុមហង្សក្រហមលើកពាន UEFA Champions League លើកទី៦នៅក្នុងប្រវត្តិសាស្រ្តក្លឹប។

បុរសជនជាតិអាល្លឺម៉ង់និយាយថា៖ “ពួកយើងនឹងប្រឈមជាមួយក្រុមដែលមានបទពិសោធបំផុតក្នុងលោកនិងក្នុងពាន UEFA Champions League។ ប៉ុន្តែវាជាការប្រកួតតែមួយជើង ហើយក្នុងការលេងមួយជើង អ្វីក៏អាចទៅរួចដែរ។ Cristiano Ronaldo អាចរកគ្រាប់បានបើសិនគេមានបាល់ ដូច្នេះចូរព្យាយាមរារាំងកុំឱ្យគេបានបាល់ នុះយើងនឹងមានសង្ឃឹម។”

គួរបញ្ជាក់ថា ការប្រកួតវគ្គផ្តាច់ព្រ័តពានរង្វាន់ UEFA Champion League នឹងធ្វើឡើងនៅម៉ោង១:៤៥ទៀបភ្លឺឈានចូលព្រឹកថ្ងៃអាទិត្យម៉ោងនៅកម្ពុជា៕