ក្រុមជម្រើសជាតិព័រទុយហ្គាល់ បានប្រកួតឈ្នះក្រុមជម្រើសជាតិអេហ្ស៊ីបក្នុងលទ្ធផល២ទល់១ នាការប្រកួតមិត្តភាពអន្តរជាតិកាលពីយប់មិញ។
ការប្រកួតនៅវគ្គទី១ក្រុមទាំងពីរ មិនអាចធ្វើអ្វីបាននោះទេ ។ចូលវគ្គទី២នាទី៥៦ ខ្សែប្រយុទ្ធហង្សក្រហម Liverpool កីឡាករ Mo Salah រកបានមួយគ្រាប់ឲ្យអេហ្ស៊ីបនាំមុខមុនហើយអ្នកទស្សនា ក៏មិនរំពឹងថាព័រទុយហ្គាល់អាចឈ្នះដែរ។
ចូលនាទីបន្ថែមមានរបួស តារាកំពូលស៊ុត Cristiano Ronaldo បានរកបាន២គ្រាប់ក្នុងនាទី៩០+២ និងនាទី៩០+៤វាយបកយកជ័យជម្នះវិញស្ទើរមិនគួរឲ្យជឿ។វីដេអូខាងក្រោម៖
[youtube id=”5UXqKk86FbQ”]