តារា​បាល់ទាត់​របស់ ​Chelsea កីឡាករ ​Eden Hazard បាន​បញ្ជាក់​ថា​គាត់​សប្បាយ​រីករាយ​ជាមួយ​អាជីព​បាល់ទាត់​នៅ​Premier League ប៉ុន្តែ​ការ​ស្រឡាញ់​ Real Madrid ​គឺ​ជា​សម្ដី​របស់​និយាយ​ម្ដង​ហើយ​ម្ដង​ទៀត។

Hazard មាន​វ័យ​២៦​ឆ្នាំ​ទៅ​ហើយ​តែង​តែ​មាន​ទំនាក់ទំនង​ផ្ទេរ​ចេញ​ពី​កីឡដ្ឋាន ​Stamford Bridge, ដែល​ជា​ទ្រនំ​ដំបូង​បំផុត​នៅ​អង់គ្លេស​ ក្រោយ​ចាក​ចេញ​ពី​ក្លឹប​ Lille កាល​ពី​ឆ្នាំ​២០១២។ ខ្សែ​ប្រយុទ្ធ​ជម្រើស​ជាតិ​បែលហ្សិក​ ធ្លាប់​និយាយអំពី​ការ​ស្រឡាញ់​ Real Madrid និង​គ្រូ​បង្វឹក​លោក Zinedine Zidane។

Eden Hazard clarifies his future at Chelsea amid Real Madrid transfer links

បែប​នេះ​ក្ដី​! កីឡាករ​កំពុង​តែ​បង្ហាញ​ទម្រង់​លេង​ល្អ​ដោយ​បាន​៦​គ្រាប់​ក្នុង​ចំណោម​១៥​ប្រកួត​ គ្រប់​កម្មវិធី​ប្រកួត​ក្នុង​រដូវ​កាល​នេះ​បាន​និយាយ​ថា​នៅ​តែ​រីករាយ​នៅ ​Chelsea។

“ ខ្ញុំ​តែង​តែង​រីករាយ​នៅ​ជាមួយ​ក្លឹប​នេះ​ ខ្ញុំ​នៅ​សល់​កុង​ត្រា​២​ឆ្នាំ​ទៀត​។ ពេល​ដែល​ខ្ញុំ​មាន​អារម្មណ៍​ចង់​ចាក​ចេញ​ ខ្ញុំ​នឹង​ត្រូវ​តែ​ចាក​ចេញ​ ប៉ុន្តែ​សម្រាប់​ពេល​នេះ​ ខ្ញុំ​គឺ​​ជា​កីឡាករ​របស់​តោ​ខៀវ។”Hazard និយាយ​ក្នុង​ Canal+។

Hazard scored from the spot to open the scoring for Chelsea in Azerbaijan on Wednesday

“ យើង​ដឹង​ពី​អារម្មណ៍​ស្រឡាញ់​របស់​ខ្ញុំ​ចំពោះ​ Real Madrid ប៉ុន្តែ​ ខ្ញុំ​នៅ ​Chelsea។​ រៀង​រាល់​ឆ្នាំ​ អ្វី​ៗ​បាន​និយាយ​ពី​ខ្ញុំ​ជា​ច្រើន​ ប៉ុន្តែ​នៅ​តែ​លេង​នៅ​ទី​នេះ។ កាល​នៅ​ Lille ខ្ញុំ​ធ្លាប់​គេ​ប្រកាស​ថា​ទៅ​លេង​នៅ​ ​Paris ប៉ុន្តែ​ខ្ញុំ​នៅ​ដដែល​ ហើយ​នៅ​Chelsea មនុស្ស​តែង​តែ​និយាយ​ថា​ខ្ញុំ​ចាក​ចេញ​ ប៉ុន្តែ​មក​ដល់​ពេល​នេះ​ខ្ញុំ​លេង​ឲ្យ​ Chelsea ដដែល”៕