កាលពីយប់មិញ AFC Bournemouth បានបើកទ្វាកីឡដ្ឋាន Vitality Stadium ដើម្បីស្វាគមន៍ក្រុមភ្ញៀវ Liverpool ហើយក៏បានបរាជ័យយ៉ាងធ្ងន់ធ្ងរក្នុងលទ្ធផល 0:4។
ការប្រកួតបានធ្វើឡើងយ៉ាងស្វិតស្វាញ និងកើតមានគ្រាប់បាលនៅនាទី ២០ ដែលរកបានដោយកីឡាករ Philippe Coutinho របស់ Liverpool ប៉ុន្មាននាទី ក្រោយកីឡាករ Dejan Lovren បានបំប៉ោងសំណាញ់ទីរបស់ក្រុម AFC Bournemouthមួយគ្រាប់ទៀតនៅនាទី ២៦ការប្រកួតបានបន្តរហូតដល់ជិតចប់វគ្គទីមួយទៅហើយ ក្រុមហង្សហមអាចរកបានមួយគ្រាប់ទៀតនៅនាទី៤៤ដោយកីឡាករ Mohamed Salah។
ចូលដល់វគ្គទីពីរ ក្រុមភ្ញៀវនៅតែបន្តធ្វើការសម្រុកទៅលើក្រុមម្ចាស់ផ្ទះ ហើយរកបានមួយគ្រាប់ទៀតដោយកីឡាកRoberto Firmino នៅនាទី៦៦ ហើយលទ្ធផលនេះក៏បានរក្សារហូតដល់ចប់ការប្រកួត ដោយលទ្ធផលជាផ្លូវការគឺ AFC Bournemouth 0-4 Liverpool។
ជ័យជំនះនៅយប់មិញនេះ បានធ្វើឱ្យកូនក្រុមរបស់លោក Jürgen Klopp ឡើងទៅឈរនៅចំណាតថ្នាក់លេខ៤ មាន៣៤ពិន្ទុ និងកំពុងដេញតាមពីក្រោយដោយក្រុមកាំភ្លើងធំ Arsernal ដែលមាន៣៣ពិន្ទុប៉ុន្តហង្សក្រហមក៏តាមពីក្រោយក្រុមកំពូលតារាង Manchester City ១៨ពិន្ទុដែរ៕
[youtube id=”GG1NrpuzeD4″]