Lionel Messi បាន​ប្រាប់​ទៅ ​Barcelona ថា​កុំ​ចុះ​កុង​ត្រា​ទិញ​យក​កីឡាករ​ Christian Eriksen ពី​ Tottenham ក្នុង​រដូវ​កាល​នេះ​ពី​ព្រោះ​ក្លឹប​អាច​នឹង​ខាត់​លុយ​ទទេៗ។

ក្រុម​អ្នក​មាន​បុណ្យ​បាន​កំណត់​អត្តសញ្ញាណ​ កីឡាករ​ជម្រើស​ជាតិ​ដាណឺម៉ាក​រូប​នេះ ​មក​ជំនួស​ខ្សែ​បម្រើ​វ័យ​ចាស់​ Andres Iniesta ដែល​អាច​នឹង​ចាក​ចេញ​ទៅ​លេង​នៅ​ចិន ​ឬ​ក៏​ចូល​និវត្តន៍​ក្រោយ​ពេល​ចប់ ​World Cup២០១៨​នៅ​រុស្សី។

អញ្ចឹង​ក៏​ដោយ ​Messi ជឿ​ថា​ស្តាយ៍​លេង​របស់​ Eriksen វា​ដូច​ទៅ​នឹង​តិកនិក​លេង​របស់​ខ្សែ​បម្រើ​ Ivan Rakitic ដែល​ក្លឹប​មាន​ក្នុង​ដៃ​ស្រាប់ ហើយ​បើ​ទិញ​មក​កីឡាករ​ម្នាក់​នេះ ក៏​មិន​អាច​ជួយ​ផ្លាស់ប្ដូរ​ទម្រង់​លេង​ឲ្យ​ Barcelona បាន​ច្រើន​ដែរ។

ចំណែក​កីឡាករ​ដែល ​Messi ចង់​យក​មក​ជំនួស​គឺ​​ Phil Coutinho ជា​ជម្រើស​សាក​សម​បំផុត​​ដែល​អាច​ជំនួស ​Iniesta បាន​ល្អ​បំផុត។

ប្រិយ​មិត្ត​ Barcelona គិត​យ៉ាង​ម៉េច​ដែរ?