Real Madrid បាន​ដាក់​សំណើ​មួយ​គឺ​លុយ​៥០​លាន​ផោន​ហើយ​ថែម ​Isco ម្នាក់​ឲ្យ​ទៀត​ ដើម្បី​ឲ្យ​ Liverpool ព្រម​លក់​Mohamed Salah នេះ​បើ​តាម​ប្រភព​ Diario Gol។

ស្ដេច​សនឹង​ធ្វើ​ការ​ផ្លាស់ប្ដូរ​លក្ខណៈ​ទ្រង់​ទ្រាយ​ធំ​ពេល​ចប់​រដូវ​កាល​ ហើយ​ពួក​គេ​បាន​កំណត់​អត្តសញ្ញាណ​កីឡាករ​ជម្រើស​ជាតិ​អេហ្ស៊ីប​ ជា​គោល​ដៅ​ធំ​ជាង​គេ​ក្រោយ​ពេល​តារា​ប្រយុទ្ធ​ស្លាប​របស់ ​Liverpool រូប​នេះ​កំពុង​តែ​រះ​នៅ​ក្រប​ខ័ណ្ឌ​Premier League។

របាយការណ៍​បាន​និយាយ​ថា​ Madrid នឹង​ដាក់​សំណើ​ទៅ ​Liverpool ដើម្បី​យក ​Salah ហើយ​សំណើ​នោះ​គឺ​លុយ​សុទ្ធ​៥០​លាន​អឺរ៉ូ ​និង​ខ្សែ​បម្រើ​ប្រយុទ្ធ ​Isco ឲ្យ​ម្នាក់​ទៀត៕