លោក Jose Mourinho បានប្រាប់ទៅអ្នកគាំទ្រថាពិភពលោកមិនទាន់ចប់នោះទេទោះ បីជា Manchester United ចាញ់Manchester City ហើយធ្វើឲ្យពួកគេលើកពានក៏ដោយប៉ុន្តែលោកបានបន្ថែមចុងក្រោយថាចង់ពន្យារពេលការអបអរនៃការលើកពានរបស់ City។
ជំនួបនៅថ្ងៃសៅរ៍នេះរវាងMan City ទទួលភ្ញៀវ Man Utd គឺជាទិដ្ឋភាពមួយដ៏កក្រើកគឺថាម្ចាស់ផ្ទះ City ចង់ឈ្នះ Man Utd ដើម្បីលើកពាន Premier League មុនចប់រដូវកាល។ អំឡុងសន្និសីទកាសែតមុនការប្រកួតកាលពីម្សិលមិញលោកបានរំលឹកអ្នកគាំទ្រថាវាគ្រាន់តែជាបាល់ទាត់ប៉ុណ្ណោះ។ លោកធ្លាប់ដឹកនាំ Chelsea ឈ្នះ Man Utd ហើយលើកពានក្រោយប្រកួតចប់។
“យើងធ្លាប់ឈ្នះ United ៣ទល់០កាលពីឆ្នាំ២០០៥-២០០៦ហើយយើងលើកពានប៉ុន្តែមិនបានបញ្ចប់ពិភពលោកនេះឯណា។ Man Utd ក៏មិនទាន់បញ្ចប់។វាគ្រាន់តែជាបាល់ទាត់ប៉ុណ្ណោះ។ អ្វីដែលខ្ញុំអាចនិយាយបានគឺខ្ញុំចង់ឈ្នះ ខ្ញុំមិនចង់ឲ្យពួកគេឈ្នះទេ”។
“ វាធម្មតាទេរដែលអ្នកចង់ពន្យារពេលការលើកពានដើម្បីក្លាយជាក្រុមលើកពាន។យើងគួរតែឈ្នះពួកគេប៉ុន្តែមិនអាចទៅរួចទេ។តែយើងនឹងពន្យារពេលពួកគេឲ្យបានតាមតែអាចធ្វើបាន”៕