សហព័ន្ធបាល់ទាត់ទ្វីបអឺរ៉ុប(UEFA)បានពិន័យក្លឹប Barcelona ពីសកម្មភាពរបស់អ្នកគាំទ្រក្នុងការប្រកួត Champions League វគ្គ៨ក្រុមចុងក្រោយជាមួយក្រុម Roma បន្ទាប់ពីស្ថាប័នខាងលើរកឃើញកំហុសមួយចំនួន។
UEFA បានរកឃើញថាអ្នកគាំទ្របានចោលវត្ថុមកលើទីលានប្រកួតអំឡុងការប្រកួតនេះ។ ដូច្នេះទង្វើនេះត្រូវនិងមាត្រា១៦ឧបសម្ពន្ធទី២នៃបទបញ្ជានៃផ្ទៃក្នុងនៃការប្រកួតរបស់ UEFA ដែល Barcelona ឈ្នះ Roma ៤ទល់១។
ការត្រួតពិនិត្យលើករណីនេះគណៈកម្មការវិន័យ UEFA នឹងជួបប្រជុំគ្នានៅថ្ងៃទី ៣១ ខែឧសភាដើម្បីធ្វើការពិន័យតែម្ដង។ក្រុមរបស់លោក Ernesto Valverde នឹងធ្វើដំណើរទៅកាន់ផ្ទះ Roma នៅថ្ងៃអង្គារសប្ដាហ៍ក្រោយខណៈមួយគ្រាប់ក្ដៅដីរបស់ Roma ជាក្ដីសង្ឃឹមតែមួយគាត់ដ៏ស្ដួចស្ដើងក្នុងការវាយបកមកវិញ៕