ក្រុម​ជម្រើស​ជាតិ​អាហ្សង់ទីន​ប្រឈម​នឹង​បាត់​មុខ​ពី​ការ​ប្រកួត​បាល់ទាត់​ពិភពលោក​ World Cup នៅ​រុស្សី​ឆ្នាំ​ក្រោយ​​ បន្ទាប់​ពី​មិន​អាច​យក​ឈ្នះ​ក្រុម​ប៉េរូ​ក្នុង​ការ​ប្រកួត​ជម្រុះ ​World Cup 2018 តំបន់​អាមេរិក​ខាង​ត្បូង​។

ប្រកួត​៩០​នាទី​គ្មាន​ក្រុម​ណា​អាច​បំប៉ោង​សំណាញ់​ក្រុម​ណា​បាន​ឡើយ​។​ ដោយ​ឡែក​ក្រុម​អាហ្សង់ទីន​ហាក់​មិន​បាន​បញ្ចេញ​អាវុធ​មុត​ស្រួច​ណា​មួយ​ទម្លុះ​ដៃ​អ្នក​ចាំ​ទី​ប៉េរូ​ ទោះ​បី​ជា​មាន​មេ​ទ័ព​កំពូល​ៗ​ដូច​ជា​ Messi, Di Maria, ….។ អ្វី​ដែល​កាន់​តែ​ពិបាក​ភ្នែក​មើល​ទៀត​នោះ​គឺ​ លទ្ធផល​នេះ​ធ្វើ​ឲ្យ​ក្រុម​ពពក​ស​អាហ្សង់ទីន​ ធ្លាក់​ដល់​លេខ​៦​ក្នុង​តារាង​ដែល​លេខ​នេះ​ សូម្បី​តែ​វគ្គ​ជម្រុះ​ Play-off ក៏​មិន​បាន​លេង​ផង​ដែរ។

ខាង​ក្រោម​ជា​តារាង​ការ​ប្រកួត​និង​ចំណាត់​ថ្នាក់​៖

[youtube id=”QVhQbbJu3i4″]