ខ្សែបម្រើ Real Madrid កីឡាករ Mateo Kovasic អាចនឹងកំណត់ពេលវេលាចាកចេញពី កីឡដ្ឋាន Santiago Bernabeu បន្ទាប់ពីមានរបាយការណ៍មួយនិយាយថា រូបគេជាប់ទាក់ទងទៅលេងនៅអ៊ីតាលី។
ស្រពេលកីឡាករជម្រើសជាតិក្រូអាត កំពុងសម្រាកព្យាបាលរបួស រូបគេត្រូវបានគេឃើញទៅដើកម្សាន្តជាមួយមិត្តស្រី នៅទីក្រុង Rome ប៉ុន្តែកាសែតក្នុងស្រុកនៅអ៊ីតាលីថា ការមកដល់អ៊ីតាលីលើកនេះ ទាក់ទងជាមួយនឹងជំនួញជាជាងដើរលេង។
What a wonderful experience ⛪️ #Vaticano #PiazzaSanPietro pic.twitter.com/fsRAkOxuMd
— Mateo Kovačić (@Mateo_Kova23) October 4, 2017
កាសែត Corriere dello Sport និយាយថា Kovasic ចំណាយពេលព្យាបាលរបួសរបស់ខ្លួន មកពិភាក្សាការងារចុះកុងត្រាជាមួយ Roma ដែលក្លឹបមួយនេះ បានចាប់អារម្មណ៍កីឡាករយូរមកហើយ។ នេះវាអាចទៅរួចថា រូបគេនឹងត្រឡប់ទៅលេងនៅអ៊ីតាលីវិញក្នុងកុងត្រាអចិន្រ្តៃយ៍ ខណៈកីឡាករក៏មិនចង់ចំណាយពេលអង្គុយកៅអីបម្រុងរហូតនៅ Real ដែរ៕