ទីក្រុង Lyon កំពុងត្រៀមខ្លួនសម្រាប់ធ្វើម្ចាស់ផ្ទះពានរង្វាន់ UEFA Europa League វគ្គផ្តាច់ព្រ័តដែលជាការជួបគ្នារវាង Atletico Madrid និង Olympique Marseille។
ប៉ូលីសជាច្រើនត្រូវបានដាក់ពង្រាយនៅជុំវិញកីឡដ្ឋាន ខណៈអ្នកគាំទ្ររបស់ Olympique Marseille ត្រូវបានគេរំពឹងថានឹងមកកាន់កីឡដ្ឋាន Lyon ច្រើនដើម្បីលើកទឹកចិត្តកីឡាកររបស់ខ្លួន។
ក្រុមខ្លាំងមកពីអេស្ប៉ាញមានបទពិសោធន៍ខ្លាំងនៅក្នុងពានរង្វាន់នេះ ត្បិតធ្លាប់ជាជើងឯក២សម័យ ដោយឡែក Marseille មានតែមជាងព្រោះត្រូវលេងនៅក្នុងទឹកដីបារាំង។
គួរបញ្ជាក់ថា ការប្រកួត UEFA Europa League វគ្គផ្តាច់ព្រ័តដែលជាការជួបគ្នារវាង Atletico Madrid និង Olympique Marseilleនឹងមានផ្សាយបន្តផ្ទាល់តាមកញ្ចក់ទូរទស្សន៍ CBS (CTN, CNC & MYTV) ផងដែរ។