បច្ចុប្បន្នកំពុងលេងឲ្យ Stoke City និងធ្លាប់ចំណាយពេលលេងឲ្យក្លឹបនៅក្នុងក្របខណ្ឌ Premier League ដល់ទៅ៦ក្លឹបផ្សេងគ្នា Peter Crouch ត្រូវបានដាក់បញ្ចូលក្នុងសៀវភៅ Guinness World Records។
ដោយមានកម្ពស់២.១ម៉ែត្រ កំណត់ត្រារបស់ដែលគាត់បង្កើតបានដល់ថ្នាក់ចាប់ក្នុងសៀវភៅនេះ គ្មានអ្វីគួរឲ្យភ្ញាក់ផ្អើលទេ។ តែឈ្មោះគាត់នឹងត្រូវរួមបញ្ចូលក្នុងកំណត់ត្រាកីឡាកររកគ្រាប់បាល់បានច្រើនជាងគេ នៅ Premier League ដោយប្រើក្បាលសម្រេចទី។
ធ្លាប់លេងនៅ Aston Villa, Southampton, Liverpool, Portsmouth, Tottenham និង Stoke, កីឡាករវ័យ៣៦ឆ្នាំ រកបាន៥១គ្រាប់ដោយប្រើក្បាលក្នុងលីកកំពូលអង់គ្លេស ដោយបំបែកកំណត់ត្រារបស់ Alan Shearer ដែលជាប់កាលពីមុនមាន៤៦គ្រាប់កាលពីឆ្នាំ២០១៥។
“ ខ្ញុំមានអារម្មណ៍ថារីករាយណាស់ដែលកាន់កំណត់ត្រាមួយ ពិសេសក្នុង Premier League ។វាពិតជាអស្ចារ្យហើយខ្ញុំមានមោទនភាពចំពោះវា។ប្រសិនបើអ្នកជាខ្សែប្រយុទ្ធកណ្ដាល អ្នកគួរតែនៅក្នុងប្រអប់គ្រោះថ្នាក់ត្រៀមខ្លួនសម្រាប់តែតបាល់” នេះជាសម្ដីរបស់អតីតខ្សែប្រយុទ្ធជម្រើសជាតិអង់គ្លេសដែលរកបាន១០៥គ្រាប់ក្នុង៤៣៦ប្រកួតនៅPremier League។
អតីតកីឡាករធ្លាប់លេងឲ្យហង្សក្រហម មាន់ខ្នាយមាស រូបនេះបានបន្តថា៖” នោះគឺអ្វីដែលខ្ញុំតែតែលេងក្នុងការប្រកួតរបស់ខ្ញុំ ហើយខ្ញុំក៏មិនប្ដូរដែរ។ ខ្ញុំឃើញខ្សែប្រយុទ្ធកណ្ដាលជាច្រើននាក់ ឈរនៅក្រៅប្រអប់គ្រោះថ្នាក់ដែលវាធ្វើឲ្យខ្ញុំទាស់ចិត្ត បើនៅក្រៅប្រអប់គ្រោះថ្នាក់ខ្ញុំមិនអាចរកគ្រាប់បាល់ដោយប្រើក្បាលបានច្រើនដូចនេះទេ”៕