ជំនួប ​El Clasico នឹង​មក​ដល់​នៅ​ថ្ងៃ​ស្អែក​នេះ​ហើយ​យើង​ក៏​មិន​អាច​គិត​រក​ព័ត៌មាន​ណា ​ដែល​ប្រសើរ​ជាង​ប្រមូល​ផ្ដុំ​កីឡាករ​ Real Madrid ១១​នាក់​ និង​ Barcelona ១១​នាក់​ដែល​គួរ​ឲ្យ​ស្អប់​បំផុត​ក្នុង​ជំនួប​ El Clasico​ពី​អ្នក​គាំទ្រ​ទាំង​សង​ខាង។

​ឈ្មោះ​ទាំង​នេះ​ មិន​មែន​ចេះតែ​យក​មក​ដាក់​នោះ​ទេ គឺ​សិក្សា​ទៅ​លើ​សកម្មភាព​មួយ​ចំនួន ​ដែល​កីឡាករ​ធ្លាប់​ធ្វើ​ដូច​ជា៖​ទម្រង់​លេង​របស់​កីឡាករ អាកប្បកិរិយា​ និង​ជំនឿ​នយោបាយ។ ពេល​នេះ​យើង​សូម​ចាប់​ផ្ដើម​ពី​ក្រុម​ម្ចាស់​ផ្ទះ​ Real Madrid មុន​​ដោយ​យើង​មាន​៖

Paco Buyo អ្នក​ចាំ​ទី​ដែល​ចាំ​បាន​ថា​ គឺ​ជា​កីឡាករ​ដែល​គួរ​ឲ្យ​ស្អប់​បំផុត​ ជាង​អាជីព​ចាប់​បាល់​របស់​គាត់។ Luis Figo គឺ​ជា​កីឡាករ​ដែល​អ្នក​គាំទ្រ ​Barcelona ស្អប់​ជាង​គេ​បំផុត​(ចាក​ចេញ​ពី Barcelona​ទៅ​លេង​នៅ​ Real)ហើយ​យើង​មាន​ Alvaro Arbeloa, Fernando Hierro, Pepe និង Sergio Ramos ​ដែល​ស្ថិត​ក្នុង​ប្រព័ន្ធ​ការពារ​របស់​ Real Madrid ។ កីឡាករ​ប៉ុន្មាន​នាក់​ខាង​លើ​តែង​តែ​លេង​កាច​ ប្រើ​កលល្បិច​ក្នុង​ការ​ប្រកួត​ El Clasico។ Figo ជា​កីឡាករ​ដែល​ខាង​ Barcelona ស្អប់​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​បាល់​ទាត់​ Barcelona។

ក្រៅ​ពី​នេះ​ក្នុង​តំបន់​បម្រើ​ដទៃ​ទៀត​មាន​ Guti, Di Maria និង​ Pedrag Mijatovic ​ដែល​គេ​ដឹង​ថា​តែង​តែ​ធ្វើ​ឲ្យ ​Barcelona ពិបាក​។​ចំណែក​ចុង​ក្រោយ​នេះ ​តែ​មិន​មែន​ចុង​បំផុត​ គឺ​តំបន់​ប្រយុទ្ធ​មាន​ Cristiano Ronaldo ដែល​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​Barcelona ខក​ចិត្ត​ ពិសេស​ពេល​ទាត់​ចូល ​Barcelona ហើយ​អបអរ​គ្រាប់​បាល់​នៅ​នឹង​មុខ​អ្នក​គាំទ្រ​នៅ​ Camp Nou។

និយាយ​ពី ​Barcelona វិញ​យើង​មាន​ អ្នក​ចាំ​ទី ​ Victor Valdes​ដែល​អ្នក​គាំទ្រ ​Real មិន​សូវ​ពេញ​ចិត្ត​ប៉ុន្មាន​នោះ​ទេ។​ ចំណែក​ក្នុង​តំបន់​ការពារ​ ខណៈ​ដែល ​Madrid មាន ​Figo គឺ ​Barcelona មាន​ Gerrard Pigue។​ ទស្សន​នយោបាយ សម្ដីសំដៅ​ពី​កំណើត ​ធ្វើ​ឲ្យ​រូប​គេ​ក្លាយ​ជា​កីឡាករ​ដែល​អ្នក​គាំទ្រ  ​​Real និង​ជម្រើស​ជាតិ​អេស្ប៉ាញ​ស្អប់​បំផុត។​

Dani Alves, Abelardo, និង​ Jordi Alba ក៏​ជា​អ្នក​ធ្វើ​ឲ្យ​គាំទ្រ​ក្លឹប​ម្ខាង​ទៀត​មិន​ចង់​មើល​ដែរ​។​ ក្នុង​តំបន់​បម្រើ​ មាន​ Luis Enrigue កាល​នៅ​ជា​កីឡាករ រួម​ជា​មួយ​ Sergio Busquet, Pep Guardiola​ និង​ Hristo Stoichkov។

ក្នុង​តំបន់​ប្រយុទ្ធ​គឺ​ Luis Suarez និង​ Samuel Eto’o ដែល​តែង​តែ​ធ្វើ​ឲ្យ​អ្នក​គាំទ្រ ​Real Madrid ​មិន​ពេញ​ចិត្ត​នោះ​ទេ។ ខាង​ក្រោម​ជា​ជម្រើស​កីឡាករ​ស្អប់​បំផុត​ក្នុង​ប្រវត្តិសាស្រ្ត​ El Clasico៖

ចុះ​គ្រូ​បង្វឹក​វិញ​តើ​​ប្រិយមិត្ត​គិត​ថា​ជា​នរណា?

 

ប្រភព៖101greatgoal