បន្ទាប់ពីបន្តកុងត្រាហើយ Messi មានតម្លៃ ៧០០លានអឺរ៉ូចុះ Ronaldo វិញនោះ?របស់ក្លឹបមានមូលដ្ឋាននៅតំបន់កាតាឡាន់ សប្បាយរីករាយ ពិសេសតម្លៃខ្លួនបន្ទាប់ពីស៊ីញេកុងត្រាហើយ។
តម្លៃផ្ដាច់កុងត្រារបស់កីឡាករជម្រើសជាតិអាហ្សង់ទីន ត្រូវបានគេដឹងថាមានដល់ទៅ៧០០លានអឺរ៉ូ ហើយប្រធានក្លឹបBarcelona លោក Bartomeu បានអារម្មណ៍ថាធូរស្រាល បន្ទាប់ពីរក្សាកំពូល Super Star របស់ខ្លួនឲ្យបន្តនៅកីឡដ្ឋាន Camp Nou។
ក្រុមអ្នកមានបុណ្យ ហាក់បានដឹងពីមេរៀននិងបទពិសោធន៍របស់ខ្លួនដែល ធ្វើឲ្យ Neymar ចាកចេញពីក្លឹបហើយតម្លៃខ្លួនរបស់ Messiក្នុងទំហំទឹកប្រាក់ផ្ដាច់កុងត្រាលើស Neymar ៣០០លានអឺរ៉ូមិនមែនជារឿងងាយស្រួលនោះទេ គឺក្លឹបបានគិតជាច្រើនដង មុនពេលបន្តកុងត្រាដ៏ធំសម្បើមនេះ។
ប៉ុន្តែ Real Madrid ក៏មានប្រព័ន្ធកុងត្រាកីឡាករដ៏ស្មុគស្មាញ គឺធ្វើយ៉ាងណារក្សាកីឡាករល្អរបស់ខ្លួន ជាមួយនឹងការតំឡើងគោលការណ៍ហិរញ្ញវត្ថុរបស់ខ្លួនក្នុងនាមជាក្លឹបមហាអំណាចទឹកលុយមួយនៅអឺរ៉ុប។ កុងត្រារបស់ Cristiano Ronaldo ក៏ត្រូវបានគេដឹងថា ស្ថិតក្នុងចំនួនទឹកលុយផ្ដាច់កុងត្រាដ៏ច្រើនបំផុត ដោយត្រូវបានគេដឹងថាលើស Messi ចំនួន៣ដងឯណោះ។
សម្រាប់ព័ត៌មានការចាកចេញរបស់កីឡាករវ័យ៣២ឆ្នាំពីកីឡដ្ឋាន Santiago Bernabeu ក្នុងរយៈពេលប៉ុន្មានដងចុងក្រោយនេះ ប្រសិនបើគ្មានការទប់ទល់ពីប្រធានក្លឹបលោក Florentino Perez ពិភាក្សាជាមួយកីឡាករទេ, ១០០០លានអឺរ៉ូ គួរតែត្រូវបានចំណាយស្មើចំនួនខាងលើ ដើម្បីនឹងឈានទៅដល់កិច្ចព្រមព្រៀង បើសិនជា Paris Saint-Germain ឬក៏ Man City យកទៅ។
តា Perez ធ្លាប់បាននិយាយពីការរក្សា CR7ថា៖”ប្រសិនបើ PSG ចង់បាន Ronaldo ចូរពួកគេចំណាយលើតម្លៃផ្ដាច់កុងត្រាផង”។ ពេលនេះក្លឹបយក្សរបស់អេស្ប៉ាញទាំងពីរ កំពុងជិះសេះលែងដៃដោយមិនខ្វល់ពីក្លឹបនានាចង់ទិញ Super Star របស់ខ្លួន ពីព្រោះតម្លៃផ្ដាច់កុងត្រាបែបនេះធ្វើឲ្យកីឡាកររបស់ខ្លួនមិនអាចចេញទៅណាបាន៕