ព័ត៌មាន​ចចាមអារ៉ាម​ដែល​ជាប់​ទាក់ទង​រវាង ​Real Madrid និង ​Mohamed Salah របស់​ Liverpool កាន់​តែ​ខ្ទរខ្ទារ​ ហើយ​លោក Zidane បង្ហាញ​ការ​សរសើរ​ពី​ទម្រង់​លេង​របស់​កីឡាករ​អេហ្ស៊ីប។

Salah កំពុង​តែ​ចាប់​ផ្ដើម​យ៉ាង​ល្អ​ក្នុង​ការ​អាជីព​នៅ​ទឹក​ដី ​Anfield ក្នុង​រដូវ​កាល​នេះ ​ក្រោយ​ចាក​ចេញ​ពី​ Roma មក​លេង​នៅ​Liverpool ក្នុង​តម្លៃ​៤២​លាន​អឺរ៉ូ​។​រូប​គេ​រក​បាន​១៩​គ្រាប់​ហើយ​ក្នុង​ចំណោម​២៥​ប្រកួត​ឲ្យ​ហង្ស​ក្រហម។ របាយការណ៍​ចេញ​ក្នុង​សប្ដាហ៍​នេះ​ថា ​Real Madrid គ៏​មាន​ចំណាប់​អារម្មណ៍​លើ​ទម្រង់​លេង​ និង​ការ​រក​គ្រាប់​បាល់​របស់​កីឡាករ​នាំ​អេហ្ស៊ីប​ទៅ​លេង​នៅ​ World Cup ម្នាក់​នេះ​ដែរ​ ខណៈ​ដែល​ខ្សែ​ប្រយុទ្ធ​ប្រចាំ​ក្លឹប​ទាំង​បី​របស់​ Real រក​គ្រាប់​បាល់​មិន​សូវ​បាន។

ក្រោយ​អ្នក​កាសែត​សួរ​អំពី​បាន​សួរ​ក្នុង​សន្និសីទ​កាសែត​នៃ​ការ​ប្រកួត​ Club World Cup​គ្រូ​បង្វឹក​សញ្ជាតិ​បារាំង​បាន​និយាយ​អំពី​កីឡាករ​វ័យ​២៥​ឆ្នាំ​ថា៖” Salah គឺ​ជា​កីឡាករ​ដ៏​អស្ចារ្យ​គាត់​បាន​ទម្រង់​លេង​យ៉ាង​ល្អ​នៅ ​​Roma ហើយ​ពេល​នេះ លេង​នៅ​ ​Liverpool។ គាត់​នៅ​ក្មេង​នៅ​ឡើយ​ ។ខ្ញុំ​មិន​និយាយ​ច្រើន​ពី​កីឡាករ​ដទៃ​ទៀត​នោះ​ទេ ​ប៉ុន្តែ​គាត់​គឺ​ជា​កីឡាករ​ម្នាក់​ដែល​ខ្ញុំ​គិត​ថា​ល្អ​”៕