ប្រភព​ពី​កាសែត​បារាំង​ ‘Le10Sport’, Benzema បាន​ក្លាយ​ជា​គោលដៅ​របស់​ ​Paris Saint-Germain ​ដើម្បី​យក​មក​ជំនួស​Edinson Cavani ​ឬ​ក៏​  Neymar ដែល​នឹង​អាច​ចាក​ចេញ​ពី​រដ្ឋធានី​ប៉ារីស​ពេល​ចប់​រដូប​កាល​នេះ។

លើស​ពី​នេះ ​Benzema ក៏​មាន​ក្លឹប​មួយ​ចំនួន​ទៀត​នៅ​បារាំង​ទាក់ទង​ទៅ​លេង​វិញ​ផង​ដែរ​ ដោយ​មាន​ដូច​ជា៖  អតីត​ក្លឹប​របស់​គេ​ Lyon, Marseille និង ​Monaco។ កីឡាករ​បារាំង​វ័យ​៣០​ឆ្នាំ​រូប​នេះ ​ក្លាយ​ជា​កីឡាករ​ស្ថិត​នៅ​ក្រៅ​បេះដូង​អ្នក​គាំទ្រ​Real Madrid ហើយ​រូប​គេ​មាន​អារម្មណ៍​ទទួល​បាន​ការ​យក​ចិត្ត​ទុកដាក់​តែ​លោក ​Zidane ម្នាក់​ប៉ុណ្ណោះ​នៅ ​Real Madrid។

Benzema មិន​បាន​ជ្រើសរើស​ឲ្យ​ចូល​លេង​ក្នុង​ជម្រើស​ជាតិ​បារាំង​ ចាប់​តាំង​ពី​មាន​បញ្ហា​ជាមួយ​មិត្ត​រួម​ក្រុម​ Mathiue Valbuena ប៉ុន្តែ​រូប​គេ​មាន​ទំនុក​ចិត្ត​ថា​ការ​ត្រឡប់​ទៅ​បារាំង​វិញ​អាច​បង្ខំ​ឲ្យ​លោក​ Didier Deschamp គិត​ពី​ការ​ដាក់​ចូល​ជម្រើស​ជាតិ និង​មាន​ទំនាក់ទំនង​ល្អ​ឡើង​វិញ៕