កីឡដ្ឋាន Dusseldorf Esprit Arena នឹងក្លាយជាទីលានសម្រាប់ជំនួបជាមួយម្ចាស់ផ្ទះអាល្លឺម៉ង់ និងអេស្ប៉ាញនៅយប់នេះខណៈក្រុមពីរ ត្រូវបានគេចាត់ថា ជាក្រុមមានភាគរយខ្ពស់ជាងគេបំផុត ក្នុងចំណោមក្រុមខ្លាំងៗដទៃទៀតដែលអាចឈ្នះពាន World Cup 2018។
អាណាចក្រកីឡាសូមបង្ហាញស្ថិតិប្រវត្តិជួបគ្នានិង ព័ត៌មានកីឡាករក្រុមទាំងពីរ៖
**អាល្លឺម៉ង់៖ ម្ចាស់ជើងឯកអាល្លឺម៉ង់ គឺជាស្ដេចត្រាញ់កំពុងតែកាន់ពាន World Cup ហើយរងចាំគូប្រកួតមកដណ្ដើម។ ខណៈដែលលោក Jaochim Low មានគម្រោងរក្សាដំណែងជើងឯកក្នុងរយៈពេល២សម័យជាប់គ្នា លោកនឹងត្រូវតេស្ដិ៍សមត្ថភាពជាមួយក្រុមកំពូលៗដូចគ្នា។ Low បានបញ្ជាក់កាលពីថ្មីៗនេះថា Boateng, Hummels, Muller, Oil និង Kroos នឹងបានចូលលេងជម្រើសដំបូងទាំងអស់។
សម្ដីគ្រូបង្វឹក៖ ពួកគេ (អេស្ប៉ាញ)មានកីឡាករល្អបំផុត១៣នាក់១១នាក់មកពី At. Madrid, Barcelona និង Real Madridដែលសុទ្ធតែជាកម្លាំងសំខាន់។ អេស្ប៉ាញមានកីឡាករពូកែប៉ះបាល់របស់ AT. Madrid, មានកីឡាករល្បឿនលឿន និងពូកែវាយបកភ្លាមៗពី Real Madrid និងកីឡាករពូកែគ្រប់បាល់ពី Barca”។
**ជម្រើសជាតិអេស្ប៉ាញ៖ លោក Julen Lopetegui បានបង្ហាញថា លោកមិនខ្លាចអ្វីទាំងអស់ទោះ បីជាជួបក្រុមខ្លាំងលំដាប់ទី១នៅអឺរ៉ុប និងពិភពលោកក៏ដោយ។ ខណៈដែលលោកបាត់បង់កីឡាករ Chelsea ២រូប Alvaro Morata និង Cesc Fabregas ប៉ុន្តែលោកបានដាក់កីឡាករថ្មី Marco Alonso ឲ្យមកលេងក្នុងជម្រើសជាតិលើកដំបូង។
សម្ដីគ្រូបង្វឹក៖ និយាយពីក្ដីសង្ឃឹមរបស់ Morata ក្នុង World Cup គ្រូបង្វឹកជម្រើសជាតិអេស្ប៉ាញបាននិយាយថា៖” ពិតណាស់! Morata មានឱកាសទៅលេងនៅ World Cup ច្រើនណាស់ហើយគាត់ក៏ដឹងដែរ។ គាត់ត្រូវតែបង្ហាញទម្រង់លេងក្នុងខែដែលនៅសល់”។
រឿងគួរដឹង៖
បីប្រកួតចុងក្រោយបំផុតរវាងអាល្លឺម៉ង់ និងអេស្ប៉ាញគឺបញ្ចប់ដោយលទ្ធផល១ទល់០។
ស្ថិតិប្រាំប្រកួតចុងក្រោយរបស់អាល្លឺម៉ង់និងអេស្ប៉ាញមុនជួបគ្នាយប់នេះ
-ជម្រើសដំបូង១១នាក់របស់អាល្លឺម៉ង់អាច៖ Ter Stegen; Hector, Boateng, Hummels, Kimmich; Gundogan, Kroos; Sané, Ozil, Muller; Werner.
-ជម្រើសដំបូង១១នាក់របស់អេស្ប៉ាញអាចជា៖ De Gea; Alba, Ramos, Pique, Carvajal; Silva, Saul, Iniesta, Koke; Isco; Costa.
គូផ្សេងទៀតៈ