ងាក​ចេញ​ពី​ពី​បាល់​ទាត់​បុរស​បន្តិច​! ក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​នារី​សហរដ្ឋ​អាមេរិក​ នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ពាន​រង្វាន់ SheBelieves Cup women’s Football នៅ​ខែ​មិនា​ឆ្នាំ​២០១៨​ខាង​មុខ​។

ម្ចាស់​ការពារ​ដំណែង​ជើងឯក​បារាំង ក្រុម​កំពូល​តារាង​ Women​ FIFA Ranking សហរដ្ឋអាមេរិក​​ ក្រុម​លេខ​២​ពិភពលោក​អាល្លឺម៉ង់ ​និង​ក្រុម​លេខ​៣​អង់គ្លេស​នឹង​ត្រូវ​ជួប​គ្នា​ក្នុង​ពាន​រង្វាន់​នេះ។ ក្រុម​ជម្រើស​ជាតិ​នារី​លំដាប់​កំពូល​ក្នុង​ពិភពលោក​ប៉ុន្មាន​ក្រុម​នេះ​ នឹង​ត្រូវ​លេង​រយៈ​ពេល​មួយ​សប្ដាហ៍​ ខណៈ​កាល​ពី​ឆ្នាំ​២០១៦​អាមេរិក​ឈ្នះ​ពាន​​ ហើយ​ឆ្នាំ​២០១៧​នេះ​បារាំង​ដណ្ដើម​បាន​វិញ។

ការ​ប្រកួត​នឹង​ធ្វើ​ក្នុង​រូបមន្ត​វិល​ជុំ​​ ចាប់​ផ្ដើម​ពី​ថ្ងៃ ​ទី​ ១​ ខែ ​មិនា ​ក្នុង ទី​ក្រុង​ Columbus រដ្ឋ​ Ohio ខណៈ​ដែល​អង់គ្លេស​ ត្រូវ​ជួប​បារាំង​ ហើយ​ម្ចាស់​ជើង​ឯក World Cup Women អាមេរិក​ត្រូវ​ជួប​ ម្ចាស់​ជើង​ឯក​មេដាយ​មាស​អូឡាំពិក​អាល្លឺម៉ង់​។ បី​ថ្ងៃ​បន្ទាប់​ ក្នុង​កីឡដ្ឋាន Red Bull Stadium ក្នុង​ទីក្រុង​ Harrison រដ្ឋ​ New Jersey អាមេរិក​ នឹង​ត្រូវ​ជួប​បារាំង​ហើយ​អាល្លឺម៉ង់​ត្រូវ​ជួប​អង់គ្លេស​។

ក្រុម​ជម្រើស​ជាតិ​នារីបារាំង

 

ក្រុម​ជំ្រើស​ជាតិ​នារីអង់គ្លេស

 

ក្រុម​ជម្រើស​ជាតិ​នារីអាល្លឺម៉ង់

 

ក្រុមជម្រើស​ជាតិនារីអាមេរិក

រហូត​ដល់​ថ្ងៃ​ទី​ ៧​ មីនា​នៅ ​​Orlando បារាំង​ជួប​អាល្លឺម៉ង់​ និង​អាមេរិក​ជួប​អង់គ្លេស៕