Alvaro Morata បាន​ព្រមាន ​Chelsea អំពី​ការ​ពិបាក​បញ្ឈប់​ Lionel Messi ក្នុង​ការ​ប្រកួត​ Champions League វគ្គ​១៦​ក្រុម​ចុង​ក្រោយ​។

ក្រុម​ម្ចាស់​ជើង​ឯក ​Premier League 2017 តោ​ខៀវ​នឹង​ទទួល​ភ្ញៀវ​ Barcelona ក្នុង​ការ​ប្រកួត​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​ពាម​រង្វាន់​ Champions League ជើង​ទី​មួយ​នៅ​ថ្ងៃ​ទី​២០​កុម្ភៈ​ ប៉ុន្តែ​ក្រុម​របស់​លោក​ Antonio Conte ត្រូវ​តែ​ជឿជាក់​ថា​អាច​ទប់​និង​ទទួល​បាន​លទ្ធផល​ល្អ​ពេល​ជួប​ក្រុម​កំពូល​តារាង​ La liga។

អតីត​ខ្សែ​ប្រយុទ្ធ​ Real Madrid កីឡាករ Alvaro Morata បាន​និយាយ​ថា​ក្រុម​របស់​គាត់​នឹង​ប្រឈម​មុខ​ជាមួយ​នឹង​ការ​ប្រកួត​ប្រជែង​ដ៏​ធំ​មួយ​ គឺ​ព្យាយាម​តាម​បិទ​ខ្សែ​ប្រយុទ្ធ​ជម្រើស​ជាតិ​អាហ្សង់ទីន ​ដែល​រក​បាន​២៧​គ្រាប់​ពាន​រង្វាន់​ក្ន​ុង​រដូវ​កាល​នេះ។

Morata និយាយ​ក្នុង​ទស្សនាវដ្ដី​ Movista+ថា៖” Messi មិន​អាច​នរណា​បញ្ឈប់​បាន​ទេ។​ បើ​យើង​ទទួល​បាន​លទ្ធផល​នៅ​ទីនេះ​ យើង​ត្រូវ​លេង​ទម្រង់​បែប​ការពារ​ច្រើន​បន្តិច​ ជាមួយ​នឹង​ចន្លោះ​ដែល​មាន​ហើយ​ព្យាយាម​រំខាន​ពួក​គេ​ឲ្យ​បាន​ច្រើន​តាម​តែ​អាច​ធ្វើ​បាន”។

Morata បាន​ចាក​ចេញ​ពី​ Real Madrid ក្នុង​តម្លៃ​ខ្លួន​ប្រហែល​៦០​លាន​ផោន​ប ន្ទាប់​ពី​មិន​បាន​ជាប់​ជម្រើស​ដំបូង​នៅ​កីឡដ្ឋាន​ Santiago Bernabeu៕