Sanchez បាន​ទម្លាយ​ថា ​Lionel Messi បាន​ខក​ចិត្ត​យ៉ាង​ខ្លាំង ​ក្រោយ​មិន​បាន​ឡើង​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​២០១២ Champions League ហើយ​រូប​គេ​ថែម​ទាំង​សម្រក់​ទឹក​ភ្នែក​ក្នុង​បន្ទាប់​ផ្លាស់​សម្លៀកបំពាក់​ក្រោយ​ក្រុម Barcelona ធ្លាក់​ចេញ​ត្រឹម​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​។

បន្ទាប់​ពី​ចាញ់​១​ទល់​០​នា​ជើង​ទី​មួយ​ក្នុង​ទី​ក្រុង​ឡុងដ៏​ Barcelona បាន​ធ្វើ​ការ​នាំ​២​ទល់​០​ទៅ​លើ ​Chelsea ​ហើយ​ក្លឹប​អង់គ្លេស​ត្រូវ​បាត់​បង់​ John Terry ម្នាក់​ដោយ​សារ​កាត​ក្រហម។​ប៉ុន្តែ​យ៉ាង​នេះ​ក្ដី​ចុង​ម៉ោង​ទៅ​ហើយ​ Ramires បាន​រក​បាន​មួយ​គ្រាប់​វិញ​ធ្វើ​ឲ្យ ​Chelsea ចំណេញ​គ្រាប់​បាល់​ក្រៅ​ដី​ មុន​ពេល ​Fernando Torres ផ្ដាច់​ក្ដី​សង្ឃឹម ​Barca ក្នុង​នាទី​បន្ថែម​មាន​របួស។

ក្នុង​ស្ថានភាព​បែប​នេះ​ខ្សែ​ប្រយុទ្ធ ​Man Utd បាន​រំលឹក​ថា​៖” អ្នក​ប្រហែល​ជា​យំ​បើ​អ្នក​ចាញ់​នៅ​វគ្គ​ផ្ដាច់​ព្រ័ត្រ។ នេះ​គឺ​ជា​ផ្នែក​មួយ​នៃ​បាល់​ទាត់​។ នៅ​ក្នុង​បន្ទប់​ផ្លាស់​សំលៀកបំពាក់​របស់​​ Barcelona ​ក្រោយ​ប្រកួត​ជាមួយ​C helsea ខ្ញុំ​ឃើញ ​Leo យំ​។ នោះ​មក​ពី​កីឡាករ​ចង់​បាន​ច្រើន​ពេក​ពី​ខ្លួន​ឯង​ គ្មាន​នរណា​បាន​ឃើញ​ស្ថានភាព​នោះ​ទេ” Sanchez និយាយ​ក្នុង​ Sky Sport។

[youtube id=”QenBb3iIIyQ”]

Barca និង​Chelsea នឹង​ក្លាយ​ជា​គូប្រជែង​ម្ដង​ទៀត​ក្នុង​ Champions League វគ្គ​១៦​ក្រុម​ចុង​ក្រោយ​នៅ​ថ្ងៃ​ទី​២០​កុម្ភៈ​ ខណៈ​ដែល​ម្ចាស់​កំពូល​តារាង​ La liga នឹង​ត្រូវ​ធ្វើ​ដំណើរ​ទី​កីឡដ្ឋាន​ Stamford Bridge ៕