ក្លឹបរុស្សី Spartak Moscow ត្រូវបាន UEFA ពិន័យម្ដងទៀតហើយបន្ទាប់ពីអ្នកគាំទ្របានលើកផ្តាំងបដារធំ ឆ្លងចូលដល់តំបន់ហាមឃាត់និងមានការដុតកាំជ្រួចចូលទីលានអំឡុងការប្រកួតក្នុង Champions League ជាមួយ Liverpool យប់មិញ។
អ្នកគាំទ្រក្រុមម្ចាស់ផ្ទះមួយនេះ ក្នុងកីឡដ្ឋាន Otkrytiye Arena បានលើកបដារដោយសរសេរថា ” UEFA Mafia”មានន័យជាភាសាខ្មែរ(ក្រុមបងធំ UEFA) ហើយបានដុតគ្រាប់បែកផ្សែងហុយពេញទីលានក្នុងការប្រកួតស្មើ១ទល់១។
៣ករណីនេះខាងសហព័ន្ធបាល់ទាត់អឺរ៉ុបបានពិន័យទៅលើ ការលើកបដាធំពេកលប់តំបន់ហាមឃាត់ និងសរសេរមើលងាយស្ថាប័នបាល់ទាត់អឺរ៉ុប ដុតកាំជ្រួច និងអង្គុយលើជណ្ដើ បិទផ្លូវដើរក្នុងទីលាន។
ក្រុមជើងឯកលីករុស្សីមួយនេះ ក៏ធ្លាប់ត្រូវបានUEFA ពិន័យពីដុតផាវ និងកាំជ្រួចចេញអណ្ដាតភ្លើ់ងបោះ តម្រង់ទៅអាជ្ញាកណ្ដាលក្នុងការប្រកួត Champions League ដូចគ្នាដែរដោយកាលនោះជួបក្រុម Maribor៕