ខ្សែការពារ Sergio Ramos បានឲ្យដឹងថា បើសិនអាចឈ្នះ Liverpool នៅក្រុង Kiev នៅចុងសប្តាហ៍នេះនឹងធ្វើឲ្យ Real Madrid ក្លាយជាក្រុមល្អបំផុត និង ខ្លាំងក្លាក្នុងរយៈកាលប៉ុន្មានឆ្នាំចុងក្រោយនេះ។

ខ្សែការពារជម្រើសជាតិអេស្ប៉ាញ រូបនេះថា តែងតែដាក់ចិត្តដាក់កាយដើម្បីលេងគ្រប់ការប្រកួតទាំងអស់។ ការឈ្នះពានម្ដងទៀត ដើម្បីបាន ៣ លើកជាប់គ្នា គឺជាយុគសម័យ របស់ Real Madrid។

Ramos បញ្ជាក់ថា៖ “យើងត្រូវតែផ្ដោតលើវា។ ការឈ្នះ Champions League  ម្ដងទៀត ជាសុបិនរបស់ខ្ញុំ និង មហិច្ឆិតា របស់ខ្ញុំ។ វាជារឿងល្អណាស់ដែល ឈ្នះ PSG, Juventus និង Bayern ដោយឡើងមកដល់វគ្គនេះ ។ ហើយក្រុមទាំងនោះសុទ្ធតែមានភាគរយក្នុងការឈ្នះពាននេះ។ ខ្ញុំគិតថាពួកគេ ធ្វើឲ្យយើងកាន់តែខ្លាំងឡើង។ តែយ៉ាងណាក្ដី វានឹងក្លាយជាការប្រកួត ដ៏លំបាក១។”

គួរបញ្ជាក់ថា ការប្រកួត UEFA Champion League វគ្គផ្តាច់ព្រ័តដែលជាការជួបគ្នារវាងក្រុមការពារតំណែងជើងឯក Real Madrid និងក្រុមហង្សក្រហម Liverpool នឹងមានផ្សាយបន្តផ្ទាល់តាមកញ្ចក់ទូរទស្សន៍ CBS (CTN, CNC & MYTV) ផងដែរ។