គ្រូ​​បង្វឹក​ Real Madridលោក Zinedine Zidane អាច​នឹង​លែង​ឈឺក្បាល​ជាង​មុន ដោយ​សារ​កីឡាករ​ដែល​របួស​ទាំង​ប៉ុន្មាន​ជិត​បាន​មក​លេង​វិញ​ហើយ​ពិសេស Garetb Bale, Keylor Navas, និង Mateo Kovasic ខណៈ​ពួក​គេ​មិន​ទាន់​មាន​ Fit គ្រប់​គ្រាន់។

Image result for Gareth Bale, Keylor Navas and Mateo Kovacic

ខ្សែ​បម្រើ​សញ្ជាតិ​ក្រូអាត ​និង​អ្នក​ចាំ​ទី​ជម្រើស​ជាតិ​កូស្ការីកា​ បាន​ត្រឡប់​មក​ហ្វឹកហាត់​វិញ​ហើយ​ បន្ទាប់​ពី​របួស​ក្រលៀន​​ហើយ​ពួក​គេ​នឹង​បាន​លេង​ឆាប់​ៗ​នេះ។ ចំណែក​ការ​ត្រឡប់​មក​វិញ​របស់ ​Bale គឺ​ពិត​ជា​គួរឲ្យ​ភ្ញាក់ផ្អើល​ ដោយ​ Real Madrid ឲ្យ​កីឡាករ​សញ្ចាតិ​វែល​រូប​នេះ​ហ្វឹកហាត់​ជាមួយ​ឈុត​យុវជន​ផង ​និង​ហ្វឹកហាត់​ជាមួយ​ក្រុម​ធំ​ផង។

បើ​តាម​សម្ដី​របស់​គ្រូ​បង្វឹក​សញ្ជាតិ​បារាំង​អ្នក​ទាំង​បី​ នឹង​បាន​មក​ហ្វឹកហាត់​ជុំ​គ្នា​ជាមួយ​ក្រុម​នៅ​ថ្ងៃ​ព្រហស្សត្តិ​នេះ​ ដើម្បី​ត្រៀម​លេង​ជាមួយ​នឹង​ Malaga។ ការ​ត្រឡប់​មក​វិញ​គឺ​ជា​រឿង​ដ៏​ល្អ​មួយ​សម្រាប់​ក្រុម ខណៈ​ពួក​គេ​ត្រូវ​អវត្តមាន ​Sergio Ramos ដែល​បាក់​ខ្ទ់ង​ច្រមុះ​ អំឡុង​ការ​ប្រកួត​ស្មើ​០-០ ​ជាមួយ ​AT. Madrid កាល​ពី​ថ្ងៃ​សៅរ។

Image result for Mateo KovacicRamos អាច​នឹង​បាន​លេង​វិញ​ពេល ​Real ជួប​ក្រុម ​Atletico Bilbao នៅ​ថ្ងៃ​ទី​២​ធ្នូ​ ប៉ុន្តែ​រូប​គេ​ត្រូវ​ពាក់​ក្បាង​មុខ​ហើយ។ អ្វី​ដែល​គេ​រំពឺង​ជាង​គេ​គឺ​ការ​ត្រឡប់​មក​វិញ​របស់​ប្រព័ន្ធ​ប្រយុទ្ធ​ BBC​ដែល​កំពុង​ពិបាក​រក​គ្រាប់​បាល់​ខ្លាំង​បំផុត​នៅ​រដូវ​កាល​នេះ៕